ព័ត៌មានអន្តរជាតិ

កាណាដា មានអ្នកឆ្លង ជំងឺកូវីដ-១៩ លើសពី១,២៥លាននាក់

អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ថា ទូរទស្សន៍ CTV បានផ្សព្វផ្សាយឲ្យដឹងថា Ontario ជាខេត្តដែលមានពលរដ្ឋច្រើនបំផុតរបស់ប្រទេសកាណាដា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន២.៩៤១នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១.២៥២.៨៩១នាក់ ។

ករណីថ្មីគិតត្រឹមថ្ងៃពុធ បានកើនឡើង សរុបមានអ្នកឆ្លងជំងឺ រហូតដល់៤៧៩.៦៣៣នាក់ នៅក្នុងខេត្តខាងលើនេះ ដែលមានពលរដ្ឋ រស់នៅសរុប ១៤លាននាក់ ទន្ទឹមនឹងនេះដែរ បានកត់ត្រាចំនួន អ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាល ខែកុម្ភៈ នៅក្នុងឆ្នាំនេះ ។

ខេត្តខាងលើបានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៤៤នាក់ ។ អ្នកស្លាប់បន្ថែមទៀត បាននាំឲ្យចំនូនអ្នកស្លាប់សរុបនៅក្នុងខេត្ត Ontario ដោយសារជំងឺកូវីដ-១៩កើនដល់៨.១៨៧នាក់ ។

រហូតមដល់ថ្ងៃនេះ សរុបមានករណីឆ្លងជំងឺចំនួន៨០.៥១១នាក់ ដែលជាវីរុសក្លាយពូជ B.1.1.7. ដែលបានបញ្ជាក់អត្តសញ្ញាណនៅខេត្ត Ontario ។ យ៉ាងហោចណាស់ ២.៨៦២ករណីទាំងនោះ ត្រូវបានបញ្ជាក់អត្តសញ្ញណា នៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ទន្ទឹមនឹងនេះដែរ ករណីថ្មី០៨ទៀត ដែលជាប្រភេទវីរុសក្លាយពូជ B.1.351 និង៣០ករណីទៀតជាវីរុសក្លាយពូជ P.1. ត្រូវបានគេបញ្ជាក់ឲ្យដឹង ។

សរុបករណីឆ្លងជំងឺ ដែលបង្កដោយ វីរុសក្លាយពូជ B.1.617 ត្រូវបានបញ្ជាក់ថា នៅខេត្តខាងលើ កាលពីខែមុន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top