ព័ត៌មានអន្តរជាតិ

ចិនផ្អាកកិច្ចពិភាក្សា សេដ្ឋកិច្ច ជាមួយអូស្ត្រាលី

បរទេស ៖ មន្ត្រីផែនការ សេដ្ឋកិច្ចរដ្ឋចិន តាមសេចក្តី រាយការណ៍ បាននិយាយថា ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានផ្អាកគ្រប់សកម្មភាពទាំងអស់ ដែលស្ថិតក្រោមកិច្ច ពិភាក្សាសេដ្ឋកិច្ចយុទ្ធសាស្ត្រ ចិន-អូស្ត្រាលី ហើយនេះគឺជារឿងរ៉ាវដ៏ថ្មីបំផុត សម្រាប់ចំណងមិត្តភាពជាប់គាំងរវាងប្រទេសទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយស្តីពីការ សម្រេចចិត្តនោះ គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន បាននិយាយថា “នាពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីខ្លះ បានចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីរំខានដល់ការ ផ្លាស់ប្តូរគ្នាតាមធម្មតា និងសហប្រតិបត្តិការ រវាងប្រទេសចិន និងប្រទេសអូស្ត្រាលី ដោយចេញពីផ្នត់គំនិត សង្គ្រាមត្រជាក់ និងការរើសអើងមនោគមវិជ្ជា” ។

ប៉ុន្តែគណៈកម្មការរបស់ប្រទេសចិននោះ មិនបាននិយាយប្រាប់ក្នុងសេចក្តីថ្លែង ការណ៍នោះថា វិធានការអ្វីជាក់លាក់ ដែលបណ្ដាល ឲ្យមានចំណាត់ ការបែបនេះពីចិននោះទេ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Hindustan Times នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា ចំណងមិត្តភាពទ្វេភាគី របស់ប្រទេសទាំងពីរនេះ បានជាប់គាំងក្នុងឆ្នាំ២០១៨ នៅពេលដែលអូស្ត្រាលី ក្លាយជាប្រទេសដំបូងគេបង្អស់ ក្នុងការដាក់បម្រាមជាសាធារណៈ លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ពាក់ព័ន្ធរឿង បណ្ដាញអ៊ីនធឺណេត 5G ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top