បរទេស ៖ មន្ត្រីមីយ៉ានម៉ាមួយរូប បាននិយាយ នៅថ្ងៃសុក្រនេះថា របបសឹកភូមា កំពុងតែផ្តោត លើការបង្កើតស្ថានភាព ដ៏មានស្ថិរភាព មួយនៅក្នុងប្រទេស នៅមុនពេលយល់ ព្រមអនុញ្ញាតឲ្យមានដំណើរ ទស្សនកិច្ចធ្វើឡើង ដោយប្រេសិតអាស៊ាន ដែលជាផ្នែក នៃមតិយល់ស្របគ្នា៥ចំណុច ដែលមេដឹកនាំក្នុង តំបន់នានាបានព្រមព្រៀងគ្នា កាលពីខែមុន។
លោក Kaung Htet San ជាមន្ត្រីនាំពាក្យឲ្យ ក្រុមប្រឹក្សាយោធា បាននិយាយប្រាប់សន្និសីទ កាសែតផ្សាយ លើកញ្ចក់ទូរទស្សន៍ថា អាស៊ាន ដែលមាន មីយ៉ានម៉ា ជាសមាជិកផងនោះ ចង់បញ្ជូនតំណាង ពិសេសមួយរូបមក ហើយមីយ៉ានម៉ា នឹងសហការ ជាមួយប្រេសិតរូបនោះ នៅពែលដែលកម្រិតជាក់លាក់ នៃសន្តិសុខ និងស្ថិរភាពសម្រេចបាន។
គួរបញ្ជាក់ថា កាលពីមុន ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានស្នើឲ្យមានការបញ្ចប់ភ្លាម នូវអំពើហិង្សាក្នុងប្រទេសមីយ៉ានម៉ា ដូចដែលមាននិយាយ ក្នុងផែនការ អាស៊ាន ផ្តល់ការយល់ព្រមជាឯកច្ឆ័ន្ទ ចំពោះសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើង ដើម្បីផ្គាប់ចិត្តចិន និងរុស្ស៊ី ។
សេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិមួយ បាននិយាយថា ផែនការ ដែលក៏ស្នើឲ្យតែងតាំង ប្រេសិតពីសមាគម អាស៊ាន ដើម្បីដោះស្រាយវិបត្តិ ដែលបង្កឡើងដោយរដ្ឋប្រហារ យោធាថ្ងៃទី០១កុម្ភៈនោះ គួរតែត្រូវបានអនុវត្តដោយគ្មាន ការពន្យាពេលនោះទេ៕ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

