Covid-19

បង់ក្លាដេស មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង ​១,៦ពាន់នាក់ នំាឲ្យអ្នកឆ្លងកើនឡើងលើសពី​ ៧៧ម៉ឺននាក់

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ថា អគ្គនាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន១.៦៨២នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន​៣៧នាក់ គិតត្រឹមថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ​សរុបកើនឡើងដល់​៧៧០.៨៤២នាក់ និងអ្នកស្លាប់កើនឡើងដល់​១១.៨៣៣នាក់ ។

ទិន្នន័យផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន​១៧.០១៣នាក់ ត្រូវបានធ្វើតេស្តនៅក្នុងរយៈពេល​២៤ម៉ោង​ចុងក្រោយនៅទូទាំងប្រទេស ។

អគ្គនាយកដ្ឋានបានឲ្យដឹងថា សរុបអ្នកជំងឺដែលបានជាសះស្បើយ​ពីជំងឺសរុបនៅក្នុងប្រទេស កើនឡើងដល់​៧០៤.៣៤១នាក់ ក្នុងនោះរាប់ទំាងអ្នកជាសះស្បើយថ្មីចំនួន​២.១៧៨នាក់ គិតត្រឹមថ្ងៃសុក្រ ។

ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខែបង់ក្លាដេស ហើយឥឡូវនេះ មាន១,៥៤ភាគរយ និងអត្រានៃអ្នកជាសះស្បើយ​ពីជំងឺនាពេលបច្ចុប្បន្ននេះគឺ ៩១,៣៧ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top