ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញឲ្យ WHO អញ្ជើញតៃវ៉ាន់ ចូលរួមជាអ្នកអង្កេតការណ៍ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យកោះតៃវ៉ាន់ ត្រូវបានគេអញ្ជើញឱ្យ ធ្វើជាអ្នកសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំ នាពេលខាងមុខ នៃស្ថាប័ន ធ្វើការសម្រេចចិត្ត របស់អង្គការសុខភាពពិភពលោក ដែលជាសកម្មភាពមួយ ដែលប្រទេសចិនបានជំទាស់។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា “មិនមានយុត្តិកម្មសមហេតុផលនោះទេសម្រាប់ការបន្តដករបស់តៃវ៉ាន់ចេញពីវេទិកានេះ” កិច្ចប្រជុំប្រចាំឆ្នាំស្ដីពីកិច្ចពិភាក្សាពីវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវី-១៩ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែឧសភា។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក អំពាវនាវដល់អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ឱ្យអញ្ជើញកោះតៃវ៉ាន់ ឱ្យចូលរួមជាអ្នកសង្កេតការណ៍នៅ WHA ដូចដែលខ្លួនមាននៅក្នុងឆ្នាំកន្លងមក មុនការជំទាស់ដែលបានចុះបញ្ជីដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

សាធារណរដ្ឋប្រជាមានិតចិន ដែលមានឈ្មោះផ្លូវការរបស់តៃវ៉ាន់ គឺជាសមាជិកស្ថាបនិកនៃ WHA ប៉ុន្តែវាត្រូវបានជំនួសនៅឆ្នាំ១៩៧១ ដោយសាធារណរដ្ឋប្រជាមានិតចិន – ចិនដីគោកដែលបានទទួលយកអាសនៈរបស់ខ្លួន នៅក្នុងអង្គការសហប្រជាជាតិ និងអង្គការក្រោមឱវាទទាំងអស់។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានលើកឡើងថា កោះតៃវ៉ាន់ មិនត្រឹមតែផ្តល់នូវការចូលរួមវិភាគទាន និងមេរៀនមានតម្លៃពីការឆ្លើយតបរបស់ខ្លួន ចំពោះបញ្ហាសុខភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដែលអាចទុកចិត្តបាន និងមានប្រជាធិបតេយ្យរស់រវើកផងដែរ៕

ដោយ ឈូក បូរ៉ា

To Top