ព័ត៌មានអន្តរជាតិ

អ្នកនយោបាយ បក្សប្រឆាំង កូរ៉េខាងត្បូង ជួបជាមួយ សកម្មជនសិទ្ធិមនុស្ស កូរ៉េខាងជើង របស់អាមេរិក

បរទេស៖អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះវិធីសាស្ត្រស្តីពី សិទ្ធិមនុស្សរបស់ទីក្រុងសេអ៊ូលស្តីពី កូរ៉ខាងជើង ក្រោយជួបជាមួយសកម្មជនសិទ្ធិមនុស្សអាមេរិក លោក Suzanne Scholte។

លោក Hwang Kyo-ahn ជាអតីតរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ក្រោមលោកអតីតលោកប្រធានាធិបតី Park Geun-hye បានលើកឡើង នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើនយោបាយ លើរឿងសិទ្ធិមនុស្សកូរ៉េខាងជើង។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សារបង្ហោះ របស់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ គឺត្រូវបានធ្វើឡើង ក្រោយជួបជាមួយលោក Scholte ជាប្រធាននៃសម្ព័ន្ធដើម្បីសេរីភាពកូរ៉េខាងជើង នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក Hwang Kyo-ahn បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ខ្ញុំដឹងថា សិទ្ធិមនុស្សពិត គឺគ្មានភាពលំអៀងនោះទេ។ ខ្ញុំនឹងចងចាំពាក្យរបស់ លោក Suzanne Scholte ជាប្រធាននៃសម្ព័ន្ធដើម្បីសេរីភាពនៅកូរ៉េខាងជើង ហើយនោះ វាកាន់តែសំខាន់ឡើង ក្នុងកិច្ចការពារភាពស្មោះត្រង់របស់អ្នកណាម្នាក់ ជាងការផ្តល់ផលប្រយោជន៍ ផ្នែកនយោបាយ ដើម្បីការពារគោលការណ៍របស់អ្នកណាម្នាក់ និងមិនចុះញ៉មនឹងអំណាច”៕ប្រែសម្រួល៖ប៉ាង កុង

To Top