យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន ចំនួន៦៤នាក់ បានរងរបួស នៅក្នុងពេលធ្វើបាតុកម្ម និងប៉ះទង្គិចគ្នាដោយអំពើហិង្សា នៅជិតច្រកដាម៉ាស់ នៅយ៉េរ៉ូសាឡឹមខាងកើត កាលពីយប់ថ្ងៃសៅរ៍ ។

សារព័ត៌មានរដ្ឋអ៊ីស្រាអ៊ែល Kan News បានចុះផ្សាយថា ប៉ូលិសអ៊ីស្រាអ៊ែល បានបំបែកក្រុមបាតុករ ដោយប្រើគ្រាប់បែកធ្វើឲ្យធីងធោង រថយន្តបាញ់ទឹក វាយដោយក្រុមមន្ត្រី និងប្រើអំពើអាក្រក់ជាច្រើនទៀត ។
ការប៉ះទង្គិចគ្នា បានផ្ទុះឡើង បន្ទាប់ពីពិធីគោរព Laylat al-Qadr ដែលយប់ជាថ្ងៃសីល នៅក្នុងខែម៉ូស្លីម នៃពិធីបុណ្យរ៉ាម៉ាដន ។ ការគោរពបានប្រារព្ធឡើងនៅឯព្រះវិហារ Al-Aqsa Mosque ត្រូវបានចូលរួមដោយអ្នកសាសនិកប្រមាណ៨០.០០០នាក់ ។
ប៉ូលិសអ៊ីស្រាអ៊ែល បានឲ្យដឹងថា ត្រូវបានកងកម្លាំងបើកប្រតិបត្តិការ បន្ទាប់ពីពលរដ្ឋប៉ាឡេស្ទីន ដែលជាអ្នកប្រមូលផ្តុំគ្នា នៅជិតក្រុងចំណាស់ ច្រកដាម៉ាស់ ដែលបានចាប់ផ្តើមគ្រវែងដុំថ្ម ដបទឹកសុទ្ធ កំាជ្រួច និងរំសេវផ្ទុះ មកលើមន្ត្រីប៉ូលិស ។
នៅក្នុងពេលប៉ះទង្គិចគ្នានៅឯព្រះវិហារ Al-Aqsa Mosque នោះដែរ កាលពីយប់ថ្ងៃសុក្រ ពលរដ្ឋប៉ាឡេស្ទីនចំនួន២០៥នាក់ និង១៧នាក់ជាមន្ត្រីប៉ូលិសរបស់អ៊ីស្រាអ៊ែល បានរងរងរបួស ៕
ដោយ៖ ម៉ៅ បុប្ផាមករា
