កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា ម៉ាឡេស៊ី នឹងហាមប្រាមការធ្វើដំណើរទំាងអស់ចូលមកក្នុងបណ្តារដ្ឋ និងស្រុក ដោយមិនត្រូវបានអនុញ្ញត ពីប៉ូលិស គិតចាប់ពីថ្ងៃចន្ទ ទី១០ ឧសភា ។
លោក Ismail Sabri Yaakob ទេសរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ បានថ្លែងថា ការហាមប្រាមនៅទូទាំងប្រទេស នឹងមានរយៈពេល០៤សប្តាហ៍ រហូតដល់ថ្ងៃទី០៦ ខែមិថុនា ។ ការហាមប្រាម បានគ្រប់ដណ្តប់ទៅលើ រដ្ឋទាំងអស់ បើសិនជារដ្ឋទាំងញនោះស្ថិតក្រោម ការត្រួតពិនិត្យ តាមបទបញ្ជា ឬការបើកឡើងវិញ លក្ខខណ្ឌ ឬ ការបន្ថែមតាមបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ ។
គាត់បានលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “ក្នុងចំណោមសកម្មភាពទាំងឡាយ មិនត្រូវបានអនុញ្ញតឲ្យ (ក្នុងអំឡុងពេល) ដូចជា សកម្មភាពសង្គម ដូចជា ពិធីរៀបអាពាហ៏ពិពាហ៏ កម្សាន្ត និងផ្សេងៗ រួមទាំង ការអប់រំ និងសកម្មភាពសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នាជាសាធារណៈ និងការជួបជុំគ្នាច្រើន” ។
រាល់ការងារសង្គម ឬព្រឹត្តិការណ៍ផ្លូវការតទល់មុខគ្នា ថាតើ នៅក្នុងវិស័យសាធារណៈ ឬឯកជន ក៏នឹងមិនត្រូវបានអនុញ្ញតឡើយ ។
លោក Ismail Sabri បានលើកឡើងថា រាល់ការរឹតត្បិត នឹងត្រូវឆ្លុះបញ្ចាំងឲ្យឃើញ បន្ទាប់ពីអនុវត្តន៍ បានរយៈពេល០២សប្តាហ៍ ៕
ដោយ៖ ម៉ៅ បុប្ផាមករា