បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី កំពុងតែធ្វើការងារលើការ ពង្រឹងមូលដ្ឋានយោធាខ្លួន នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ហើយនឹងធ្វើគ្រប់យ៉ាងទាំងអស់ដែលខ្លួនអាច ដើម្បីគំាទ្រអតីតសាធារណរដ្ឋសូវៀតនេះ ស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងជំនួបជាមួយលោក ពូទីន ក្នុងទីក្រុងមូស្គូ លោកប្រធានាធិបតីនៃប្រទេសតាហ្ស៊ីគីស្ថាន Imomali Rakhmon បានមានប្រសាសន៍ថា ស្ថានភាពក្នុងប្រទេសជិតខាង គឺអាហ្វហ្គានីស្ថាន បានកើនកម្តៅខ្លាំងឡើង ចាប់តាំងពីសហរដ្ឋអាមេរិកប្រកាសកាលពីខែមុនថា ខ្លួននឹងដកកងទ័ពខ្លួន ដោយលោកប្រធានាធិបតី ចូ បៃដិន សន្យាដកទ័ពទាំងអស់នៅត្រឹមថ្ងៃទី១១ ខែកញ្ញា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World ចេញផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី
បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំដឹងថា លោកមានក្តីព្រួយបារម្ភពីស្ថានភាពនេះ វាប្រព្រឹត្តទៅដោយគ្មានពាក្យថ្លែង វាជាក្តីព្រួយបារម្ភត្រឹមត្រូវ ហើយសម្រាប់ខាងយើង យើងនឹងធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដែលយើងអាច ដើម្បីគាំទ្រលោក”។
គួរបញ្ជាក់ថា បន្ថែមលើការមានវត្តមានមូលដ្ឋាន យោធាដ៏ធំបំផុតរបស់រុស្ស៊ីនោះ ប្រទេសតាហ្ស៊ីគីស្ថាន ក៏មានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយ អតីតមេដឹកនាំសូវៀតរបស់ខ្លួន ស្របពេលដែលជនជាតិ តាហ្ស៊ីគីស្ថានរាប់សែននាក់ ធ្វើការងារនៅក្នុងប្រទេសរុស្ស៊ី ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារនៅស្រុកកំណើត ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
