រីយ៉ូ៖ ប្រទេសប្រេស៊ីល បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា មានមនុស្សស្លាប់ដល់ទៅ ១,០២៤ នាក់ទៀត ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៤២២,៣៤០ នាក់ នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ក្រសួងក៏បានបញ្ជាក់ផងដែរថា ករណីឆ្លងជំងឺកូវីដ-១៩ មានចំនួន ៣៨,៩១១ នាក់ផ្សេងទៀតត្រូវបានចុះបញ្ជីដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៥,១៨៤,៧៩០ ។
រដ្ឋសៅប៉ូឡូ ដែលមានប្រជាជនច្រើនជាងគេ នៅក្នុងប្រទេស ដែលមានប្រជាជនចំនួន ៤៦ លាននាក់ បានទទួលរង ផលប៉ះពាល់ខ្លាំងជាងគេ ដោយសារជំងឺរាតត្បាត ដែលមានចំនួនអ្នកឆ្លង ៣,០០៣,០៦៧ ករណី និងមានអ្នកស្លាប់ ១០០,៧៩៩ នាក់។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកផ្ទុកអ្នកឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មីនៃការឆ្លង ដែលបណ្តាលឱ្យមានការកើនឡើងនូវករណីឆ្លង និងការស្លាប់ដោយសារមន្ទីរពេទ្យគ្របដណ្តប់ដោយអ្នកជំងឺកូវីដ-១៩៕
ដោយ ឈូក បូរ៉ា