សិង្ហបុរី ៖ ក្រសួងការបរទេសសិង្ហបុរី បានសម្តែងការព្រួយបារម្ភ ចំពោះអំពើហឹង្សា នៅក្រុងយេរ៉ូសាឡឹម ដែលមនុស្សរាប់រយនាក់ បានរងរបួសនៅពេលក្រុមអ្នកតវ៉ា បានប៉ះទង្គិចជាមួយកងសន្តិសុខអ៊ីស្រាអែល ហើយក្រសួង ក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់ “អនុវត្តការអត់ធ្មត់” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ MFA បានឲ្យដឹងថា “ប្រទេសសិង្ហបុរី មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សា ដែលបានកើតឡើង នៅក្នុងក្រុងយេរ៉ូសាឡឹមរាប់បញ្ចូល ទាំងនៅលើតំបន់ Haram al-Sharif ឬប្រាសាទភ្នំ និងនៅ Sheikh Jarrah នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការតវ៉ានៅក្រុងយេរ៉ូសាឡឹម បានផ្ទុះឡើងកាលពី ៣ សប្តាហ៍មុន នៅពេលចាប់ផ្តើមបុណ្យរ៉ាម៉ាដាន នៅពេលដែលអ៊ីស្រាអែល បានរឹតត្បិតការប្រមូលផ្តុំគ្នា នៅឯកន្លែងប្រជុំដ៏ពេញ និយមមួយនៅខាងក្រៅទីក្រុងចាស់ ។
ការដកការរឹតបន្តឹងនេះ បានធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់មួយរយៈខ្លី ទោះបីជាការតវ៉ាបានកើតឡើង ប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញការគំរាមបណ្តេញ ប្រជាជនប៉ាឡេស្ទីន ចេញពីផ្ទះ របស់ពួកគេ នៅភាគខាងកើតក្រុងយេរ៉ូសាឡឹម ដែលត្រូវបានទាមទារដោយភាគី ទាំងពីរនៅក្នុងជម្លោះដែលមាន រាប់ទសវត្ស។
មនុស្សជាង ២០០ នាក់បានរងរបួសកាលពីថ្ងៃសុក្រ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងប៉ូលីសអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅឯវិហារ Al-Aqsa វិហារអ៊ីស្លាម និងកន្លែងផ្សេងទៀត នៅក្នុងទីក្រុងយេរ៉ូសាឡឹម ៕ដោយ ឈូក បូរ៉ា