បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគីលោក Mevlut Cavusoglu ត្រូវបានគេដឹងថានឹងមានផែនការ ក្នុងការធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត រយៈពេល២ថ្ងៃ ដើម្បីផ្តោតសំខាន់ ទៅលើបញ្ហាសំខាន់ ដូចជាចំណងទំនាក់ទំនង ទ្វេរភាគី និងក៏ដូចជាបញ្ហា ក្នុងតំបន់ផងដែរ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស នៃប្រទេសតួកគី បានបញ្ជាក់ទៀតថាលោក Cavusoglu នឹងត្រូវជួបជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអារ៉ាប៊ី
សាអូឌីតលោក Faisal bin Farhan AI Saud ផងដែរក្នុងអំឡុងពេល បំពេញទស្សនកិច្ច នោះផងដែរ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតដែរថា ទំនាក់ទំនងទ្វេរភាគី និងបញ្ហាក្នុងតំបន់ នឹងត្រូវយកមកពិភាក្សា នៅក្រោយពេលដែលមេដឹកនាំ នៃប្រទេសទាំងពីរ ធ្លាប់បានលើកឡើង ពីបញ្ហានេះជាច្រើន
រួចមកហើយកាលពីសប្តាហ៍មុន តាមរយៈការសន្ទនាគ្នា តាមទូរស័ព្ទ។
គួរឲ្យដឹងដែរថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរ បានជួបបញ្ហាបន្តិចបន្តួច នៅក្រោយពេលដែលមានការធ្វើឃាតកម្ម ទៅលើអ្នកកាសែត អារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅក្នុងស្ថានទូត
របស់ខ្លួននៅក្នុង ទីក្រុងអ៊ីស្តង់ប៊ូល នៃប្រទេសតួកគី៕
ប្រែសម្រួល៖ស៊ុនលី