ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ធ្វើចត្តាឡីស័ក អាកាសយានិក នៃក្រុមហ៊ុនអាកាសចរណ៍ ដ៏ធំបំផុត របស់ខ្លួន ស្របពេលផ្ទុះឆ្លង ជម្ងឺកូវីដ១៩

បរទេស ៖ រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃចន្ទនេះថា តៃវ៉ាន់នឹងធ្វើចត្តាឡីស័ក អាកាសយានិក នៃក្រុមហ៊ុនអាកាសចរណ៍ ដ៏ធំបំផុត របស់ខ្លួន គឺក្រុមហ៊ុន China Airlines Ltd សម្រាប់រយៈពេល១៤ថ្ងៃ ស្របពេល ដែលកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ប្រឹងប្រែងទប់ស្កាត់ ការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ។

កោះតៃវ៉ាន់ ជាទូទៅបានរក្សាការរាតត្បាតឆ្លង ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ដោយសារតែការទប់ស្កាត់ទាន់ ពេលជាមុន ដោយមានករណីឆ្លងក្នុងស្រុក តែមួយប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីខែមុនមក តៃវ៉ាន់បាននិងកំពុងតែធ្វើការដោះស្រាយជាមួយករណីផ្ទុះឆ្លងពាក់ព័ន្ធ នឹងពីឡុត នៃក្រុមហ៊ុនអាកាសចរណ៍ China Airlines និងសណ្ឋាគារ នៅអាកាសយានដ្ឋានមួយ ដែលភាគច្រើនពួកគេស្នាក់នៅទីនោះ ។ មកទល់ពេលបច្ចប្បន្ននេះ តៃវ៉ាន់មានករណីឆ្លង ជម្ងឺកូវីដ១៩តែ៣៥ករណីប៉ុណ្ណើ ។

រដ្ឋមន្ត្រីសុខាភិបាល លោក Chen Shih-chung បាននិយាយប្រាប់ អ្នកសារព័ត៌មានថា មធ្យោបាយតែមួយគត់ ដើម្បីបំបែកក្រសែ នៃការឆ្លងនៅក្រុមហ៊ុន អាកាសចរណ៍នោះ គឺការធ្វើចត្តាឡីស័កលើពីឡុតក្រុមហ៊ុន អាកាសចរណ៍ China Airlines ទាំងអស់ ដែលបច្ចុប្បន្នស្នាក់ នៅតៃវ៉ាន់និងអ្នកណាម្នាក់ដែលវិលត្រឡប់មកវិញ ។

តាមសេចក្តីរាយការណ៍ លោកបានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “នេះនឹងជះឥទ្ធិពលដ៏ធំ លើក្រុមហ៊ុនអាកាសចរណ៍ China Airlines ភ្ញៀវធ្វើដំណើររបស់វា និងជើងហោះហើរដឹកទំនិញ ព្រមទាំងលើបុគ្គលិកផងដែរ ប៉ុន្តែដើម្បីសុវត្ថិភាព នៃសហគមន៍ទាំងមូល យើងមិនអាចមិនធ្វើការសម្រេចចិត្តបែបនេះនោះទេ ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top