Covid-19

ក្រុមគ្រូពេទ្យអ៊ីស្រាអ៊ែល​ នាំគ្នាធ្វើបាតុកម្មក្រោយ រដ្ឋាភិបាល​ប្រកាសដកជំនួយសុខាភិបាលជាង​ ៦០០ទីតាំង

បរទេស៖​ ទីភ្នាក់ងារចិនស៊ិនហួ​ ចេញផ្សាយនៅថ្ងៃចន្ទ​បានឲ្យដឹងថា​ ក្រុមគ្រូពេទ្យដែលមានប្រភព​មកពីមន្ទីរពេទ្យជាច្រើនកន្លែង​ បាននាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មរយៈពេល ​២៤ម៉ោង ចាប់ពីព្រឹកថ្ងៃចន្ទនេះក្រោយរដ្ឋាភិបាល បានប្រកាសដក​ជំនួយមួយចំនួនចេញ។

សមាគមន៍គ្រូពេទ្យអ៊ីស្រាអ៊ែល IMA បានបញ្ជាក់ថា ​ក្រុមគ្រូពេទ្យបាននាំគ្នាធ្វើការតវ៉ាប្រឆាំងទៅនឹង ការសម្រេចចិត្តរបស់ក្រសួងហិរញ្ញវត្ថុ ដែលបានធ្វើការដកនិងបញ្ចប់ជំនួយ ជាថ្នាពេទ្យទៅដល់ទីតាំងគ្រូពេទ្យជាង ៦០០កន្លែង ដែលប្រើប្រាស់សម្រាប់ កិច្ចការងារប្រយុទ្ធប្រឆាំងកូវីដ។

លោក Zion Hagay ប្រធាន IMA បាននិយាយថា សកម្មភាពនិងការសម្រេចចិត្ត របស់ក្រសួងហិរញ្ញវត្ថុធ្វើឡើង ដោយភាគីតែម្ខាងប៉ុណ្ណោះ ហើយនេះក៏ដោយសារតែកង្វះខាត រដ្ឋាភិបាលអចិន្ត្រៃយ៍របស់អ៊ីស្រាអ៊ែល ។

ជាការឆ្លើយតបក្រសួងបានបញ្ជាក់ហើយថា ក្នុងពេលដែលស្ថានភាពកូវីដ ស្ទើរតែបានរលត់បាត់ទៅហើយនោះ ទីតាំងជាច្រើនត្រូវបានបិទ និងផ្តល់អ្វីដែលគួរផ្តល់រួច ទៅហើយដែរថា ហើយតាមគោលការណ៍ច្បាប់ទីតាំង ទាំងនោះមិនត្រូវទទួលបានថវិកា ឬជំនួយអ្វីដែលពាក់ព័ន្ធទៀតនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top