ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ស្នើឲ្យអាមេរិក មិនបាច់លូកដៃចូល បញ្ហាវិបត្តិរបស់ខ្លួន ជាមួយនឹងប៉ាឡេស្ទីនឡើយ

បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រុមមន្ត្រីអ៊ីស្រាអ៊ែលនៅថ្ងៃអង្គារ បានបញ្ជាក់ថា ក្រោយមានការខ្វែងគំនិតគ្នា រវាងរដ្ឋាភិបាលរបស់លោក Biden ជាមួយនឹងអ៊ិស្រាអ៊ែលេ ទៅលើបញ្ហាប៉ះទង្គិចគ្នាចុងក្រោយ រវាងក្រុមប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអ៊ែលរួចមកនោះ រដ្ឋាភិបាលនៃក្រុងយេរូសាឡឺម បានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក ក្នុងការបញ្ចប់ការពាក់ព័ន្ធទៅលើបញ្ហានេះ។

គួរឲ្យដឹងដែរថា ដែរបញ្ហាប៉ះទង្គិចគ្នានៅក្បែរតំបន់ សាកសិទ្ធក្នុងទីក្រុងយេរូសាឡឹមរយៈពេល ២ថ្ងៃចុងក្រោយនេះ ត្រូវបានគេដឹងថា គឺជាវិបត្តិដ៏ធំមួយក្នុងអាណិត្ត របស់លោកប្រធានាធិបតីអាមេរិក
Biden ដើម្បីបង្ហាញសកម្មភាព ក្នុងការចូលរួមដោះស្រាយ។

រយៈពេល៤ឆ្នាំ មកហើយក្នុងអាណិត្តនៃ ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រទេសអ៊ីស្រាអ៊ែលមិនដែល ត្រូវបានអាមេរិកមានការថ្នាំងថ្នាក់ អ្វីឡើយទោះបីជាសកម្មភាព របស់ខ្លួនជាច្រើននៅក្នុងតំបន់ West Bank និងយេរូសាឡឹមដែល ក្រុមប៉ាឡេស្ទីនមិនពេញចិត្តក្តី។

គួរឲ្យដឹងដែរថាការប៉ះទង្គិចគ្នា ដោយអាវុធធ្ងន់ៗចុងក្រោយនេះ ជាលទ្ធផលជនប៉ាឡេស្ទីនប្រមាណជា ១២៥នាក់ បានទទួលរងរបួស និងមានអ្នកបាត់បង់ជីវិតមួយចំនួនទៀត ផងដែរទាំងសងខាង ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top