ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ប្ដេជ្ញាសងសឹក ចំពោះវាយប្រហារ ដោយរ៉ុក្កែតពីកាហ្សា ទៅលើអ៊ីស្រាអែល

យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានក្រុមសកម្ម ប្រយុទ្ធនៅកាហ្សាស្ទ្រីបថា ពួកគេនឹង “បង់ថ្លៃយ៉ាងច្រើន” សម្រាប់ការវាយប្រហារ ដោយរ៉ុក្កែត កាលពីរាត្រីថ្ងៃអង្គារ លើអ៊ីស្រាអែលកណ្ដាល និងភាគខាងត្បូង ។

គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់នៅឯក្រុង Tel Aviv និងទីក្រុងធំៗ ផ្សេងទៀតនៅភាគកណ្តាល ប្រទេស អ៊ីស្រាអែល បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នេះបើយោងតាមសេវាសុខភាព បន្ទាន់របស់ប្រទេស Magen David Adom ។

លោកណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍មួយដោយគំរាមកំហែង ដោយផ្ទាល់លើមេដឹកនាំ ហាម៉ាស ក្រុមអ៊ីស្លាមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់កាហ្សា និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដែលជាក្រុមសកម្មប្រយុទ្ធតូច ជាងនៅហ្គាហ្សា បានឲ្យដឹងថា “ឈាមរបស់ពួកគេស្ថិត នៅលើដៃរបស់ពួកគេ” ។

លោកបានលើកឡើង បន្ទាប់ពីជួបជាមួយក្រុមសន្តិសុខ ជាន់ខ្ពស់ថា“ យុទ្ធនាការយោធា នឹងត្រូវការពេលវេលា យើងនឹងស្តារសន្តិសុខ របស់ប្រជាជនអ៊ីស្រាអែល ឡើងវិញ”។

លោក Aviv Kochavi ប្រធានបុគ្គលិកទូទៅនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងជាមួយលោក ណេតាន់យ៉ាហ៊ូ ថាអ៊ីស្រាអែលបានវាយប្រហារ គោលដៅចំនួន ៥០០ ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស និងអ៊ីស្លាមជីហាត ចាប់តាំងពីថ្ងៃច័ន្ទ។

លោកបានអះអាងថា“ យើងឈឺចាប់ និងសម្លាប់ប្រតិបត្តិការ ភេរវកម្មរាប់សិបនាក់” ដោយបន្ថែមថាក្រុមហាម៉ាស និងអ៊ីស្លាមជីហាដប នឹងចំណាយកាន់តែខ្ពស់ថែមទៀត ។ យើងបានត្រៀមពង្រីកយុទ្ធនាការយោធា ឱ្យបានច្រើនតាមតម្រូវការ”៕

ដោយ ឈូក បូរ៉ា

To Top