Covid-19

ក្រុមវេជ្ជបណ្ឌិតឥណ្ឌា ព្រមានថា ការស្លាប់យ៉ាងច្រើនបង្កដោយការ ចម្លងផ្សិតមកលើអ្នកជំងឺកូវីដ-១៩

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យបានលើកឡើង កាលពីថ្ងៃច័ន្ទទី១០ ខែឧសភាថា ចំនួនអ្នកជំងឺដែលកំពុងកើនឡើង និងបច្ចុប្បន្នដែលបានរកឃើញ នៅក្នុងប្រទេសឥណ្ឌា កំពុងឆ្លងវីរុសផ្សិត និងករណីកម្រដែលសម្លាប់មនុស្ស ខណៈដែលប្រជាជាតិដ៏ធំមួយនេះ កំពុងតែប្រយុទ្ធដើម្បីទប់ទល់ នឹងការផ្ទុះឡើងនៃករណីវីរុស ។

ប្រទេសដែលមានប្រជាជន ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក កាលពីថ្ងៃចន្ទ បានរាយការណ៍ថា មានអ្នកឆ្លងវីរុសថ្មីជិត ៣៧០.០០០នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ២២.៧ លាននាក់ និងមានអ្នកស្លាប់បន្ថែមទៀតជាង ៣.៧០០នាក់ ។

ក្រុមអ្នកជំនាញបានព្រមានថា ចំនួនករណីឆ្លង និងអ្នកស្លាប់អាចមានច្រើន ។

Mucormycosis ដែលត្រូវបានគេហៅថា “ផ្សិតខ្មៅ” ដោយវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌា ជាទូទៅច្រើនតែកើតមានចំពោះ អ្នកជំងឺដែលប្រព័ន្ធភាពស៊ាំរបស់ពួកគេ ចុះខ្សោយដោយសារការឆ្លងផ្សេងទៀត ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានឲ្យដឹងថា ពួកគេបានឃើញករណីកើនឡើង នៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យ បានចេញសេចក្តីណែនាំ ស្តីពីវិធីព្យាបាលការឆ្លងជំងឺ ។

អ្នកឯកទេសខាងជំងឺឆ្លងដែលមានមូលដ្ឋាននៅ Ahmedabel សមាជិកនៃក្រុមអ្នកការពារជំងឺកូវីដ-១៩ បាន ថា “ករណីនៃការឆ្លងមេរោគលើ ស្រោមសួតក្នុងខ្លួនអ្នកជំងឺកូវីដ-១៩ ក្រោយការជាសះស្បើយ គឺជិត ៤ ទៅ ៥ ដង ជាងករណីដែលបាន រាយការណ៍មុនការរាតត្បាត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top