ព័ត៌មានអន្តរជាតិ

តៃវ៉ាន់៖​ ចិនកំពុងតែព្យាយាម ចំណេញផ្នែកនយោបាយ ជាមួយការផ្តល់វ៉ាក់សាំង ឲ្យប្រទេសហុងឌូរ៉ាស

បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស ប្រទេសចិន ពីបទព្យាយាមកេងចំណេញ ផ្នែកនយោបាយ ក្រោយសម្ពន្ធមិត្ត ការទូតរបស់ទីក្រុងតៃប៉ិ គឺប្រទេសហុងឌូរ៉ាស បាននិយាយប្រាប់ថា ខ្លួនកំពុងតែពិចារណា បើកការិយាល័យមួយ នៅក្នុងប្រទេសចិន ដើម្បីទទួលបានថ្នាំវ៉ាក់សាំង ចាំបាច់ជាច្រើន។

ប្រធានាធិបតី នៃប្រទេសហុងឌូរ៉ាស លោក Juan Orlando Hernandez បានមានប្រសាសន៍ថា ដើម្បីទិញថ្នាំវ៉ាក់សាំងចិន លោកនឹងធ្វើតាមសំណើរបស់ចិន និងសម្លេងបង្កើតស្ពានការទូត ស្របពេលដែលប្រទេស នៅអាមេរិកឡាទីន កាន់តែច្រើនឡើង ទទួលយកថ្នំាវ៉ាក់សាំងចិន ប៉ុន្តែបណ្ដាប្រទេស ដែលមានចំណងមិត្តភាព ជាមួយទីក្រុងតៃប៉ិ ខ្លាំងជាងទីក្រុងប៉េកាំង ដូចជាប្រទេសហុងឌូរ៉ាស និងហ្គាតេម៉ាឡា គឺមិនទទួលបានទេ។

មន្ត្រីនាំពាក្យក្រសួងការបរទេស តៃវ៉ាន់ លោកស្រី Joanne Ou បានមានប្រសាសន៍ថា ប្រទេសចិនកំពុងតែព្យាយាម ប្រើប្រាស់មធ្យោបាយ ដូចគ្នានឹងអ្វីដែលខ្លួនធ្លាប់ បានធ្វើជាមួយប្រទេសប៉ារ៉ាហ្គាយ ដែលជាសម្ពន្ធមិត្តមួយទៀត របស់ទីក្រុងតៃប៉ិ។

គួរបញ្ជាក់ថា ប្រទេសហុងឌូរ៉ាស បានធ្វើការអះអាងបញ្ជាជាថ្មី នូវចំណងមិត្តភាពរបស់ខ្លួន ជាមួយតៃវ៉ាន់ ហើយកោះតៃវ៉ាន់សន្យាថា នឹងជួយឲ្យអស់ពីសមត្ថភាព ក្នុងការកាត់បន្ថយវិបត្តិសុខភាព ដែលរួមមានទាំងការធ្វើការងារ ជាមួយប្រទេសមានចិត្តដូចគ្នា គឺសំដៅដល់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងឥណ្ឌា៕ ប្រែសម្រួល៖ប៉ាង កុង

To Top