បរទេស៖ ប្រេសិតតៃវ៉ាន់ ប្រចាំនៅសាធារណរដ្ឋឆែក លោក Ke Liang-ruey នាពេលថ្មីៗនេះ បានបង្ហាញនូវ ចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងតៃវ៉ាន់និងឆែក និងបានអំពាវនាវ ឲ្យសហភាពអឺរ៉ុប ធ្វើការសម្រេចចុងក្រោយ នូវកិច្ចព្រមព្រៀង វិនិយោគទ្វេភាគី ជាមួយតៃវ៉ា់ន់។
លោក Ke Liang-ruey បានចង្អុលបង្ហាញថា ប្រទេសទាំងពីរ (កោះតៃវ៉ាន់-សារធារណរដ្ឋឆែក) មានបទពិសោធន៍ប្រវត្តិសាស្ត្រ ស្រដៀងគ្នា និងជាប្រទេសមានទំហំមធ្យម ដែលមានប្រទេសជិតខាង ដ៏មានឥទ្ធិពល ដូច្នោះហើយត្រូវតែមាន ភាពបទបែន និងច្នៃប្រឌិត ក្នុងមធ្យោបាយខិតចូលជិត ធ្វើអន្តរទំនាក់ទំនង ជាមួយប្រទេសដែលធំជាង។
តាមសេចក្តីរាយការណ៍ ប្រេសិតតៃវ៉ាន់រូបនេះ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់ប្រធានព្រឹទ្ធសភាឆែក មកកាន់កោះតៃវ៉ាន់ កាលពីខែសីហាឆ្នាំមុន គឺមានសារៈសំខាន់ ជាប្រវត្តិសាស្ត្រ ព្រោះលោកគឺជាប្រធានសភាដំបូង នៃប្រទេសបរទេស ដែលថ្លែងពីច្បាប់ Legislative Yuan ក្នុងរយៈពេល៤៥ឆ្នាំ។
ក្រៅពីនោះ លោក Ke Liang-ruey ក៏បានរំឭកផងដែរថា ជាញឹកញាប់យន្តហោះយោធាចិន បានបំពានចូលតំបន់កំណត់ ការពារដែនអាកាស របស់តៃវ៉ាន់ ហើយមធ្យោបាយដ៏ល្អបំផុត នោះគឺពង្រឹងខ្លួនឯង និងសហការគ្នា ជាមួយសម្ពន្ធមិត្ត៕ ប្រែសម្រួល៖ប៉ាង កុង