យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល បានសម្រេចចិត្តនៅថ្ងៃពុធ ដើម្បីបង្កើនយុទ្ធនាការ យោធាប្រឆាំង នឹងមេដឹកនាំហាម៉ាស របស់កាហ្សា ចំពេលមានការប្រយុទ្ធគ្នាខ្លាំងបំផុត រវាងភាគីទាំងពីរ មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៤ ។
អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្ត “វាយប្រហារក្រុមហាម៉ាស ជាមួយការវាយប្រហារ យ៉ាងខ្លាំង” មុនពេលពិចារណាលើ បទឈប់បាញ់ ដែលអាចកើតមានណាមួយ ជាមួយក្រុមប៉ាឡេស្ទីន ទោះបីជាមានការខិតខំប្រឹង ប្រែងអន្តរជាតិ ដើម្បីធ្វើឱ្យស្ងប់ស្ងាត់ក៏ដោយ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមាន ថា ការសម្លាប់មេបញ្ជាការជាន់ខ្ពស់ របស់ហាម៉ាស នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល “គឺគ្រាន់តែជាការ ចាប់ផ្តើមប៉ុណ្ណោះ” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភេរវករហាម៉ាស និងអ៊ីស្លាមជីហាត នឹងត្រូវលះបង់យ៉ាងច្រើនបន្ថែមទៀង ។
គួរបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្ស ៦៥ នាក់នៅតំបន់កាហ្សា និង ៧ នាក់នៅអ៊ីស្រាអែល ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស និងដោយគ្រាប់រ៉ុក្កែត ៕
ដោយ ឈូក បូរ៉ា