បរទេស៖ ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ថ្មី ចំនួន៣២ នាក់ ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនេះបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥១៨ នាក់ ហើយនៅថ្ងៃនេះដែរ ក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ៤ ៨៨៧ ករណីថែមទៀត ដែលបាននាំឱ្យអ្នកឆ្លងក្នុងប្រទេសថៃ កើនឡើងដល់ ៩៣ ៧៩៤ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ការកើនឡើងនូវចំនួនករណីថ្មីប្រចាំថ្ងៃរួមមានការឆ្លង ២ ៨៣៥ ករណី ដែលត្រូវបានរាយការណ៍ថារកឃើញនៅក្នុងពន្ធនាគារ ខណៈដែលករណីថ្មីនៅខាងក្រៅមន្ទីរឃុំឃាំងសរុបមានចំនួន ២ ០៥២ ករណី។
ចំនួនអ្នកស្លាប់បានធ្លាក់ចុះទាបជាងកំណត់ត្រាខ្ពស់នៃការស្លាប់ដែលទាក់ទងនឹងកូវីដ-១៩ ដែលកាលពីថ្ងៃពុធ មានចំនួន ៣៤នាក់៕ប្រែសម្រួលៈ ណៃ តុលា

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
