Covid-19

ចំនួន​៥០ករណី នៃការឆ្លងជំងឺដោយផ្សិតខ្មៅ ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺកូវីដ-១៩​ នៅរដ្ឋភាគកណ្តាលប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរនៅរដ្ឋភាគកណ្តាលប្រទេសឥណ្ឌា គឺរដ្ឋ Madhya Pradesh បានឲ្យដឹងកាលពីថ្ងៃពុធថា ៥០ករណីដែលបង្កឡើងដោយផ្សិតខ្មៅ ដែលគេស្គាល់ថា Mucormycosis ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងខ្លួននៅក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ។

ព័ត៌មានត្រូវបានផ្តល់ដោយលោក Shivraj Singh Chouhan ប្រធានរដ្ឋមន្ត្រី Madhya Pradesh ក្នុងអំឡុងពេលលើកឡើងដោយ សង្ខេបនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ។

កិច្ចប្រជុំបានធ្វើឡើងនៅរដ្ឋធានី Bhopal ដែលជារដ្ឋធានីរបស់រដ្ឋ Madhya Pradesh ស្តីអំពីការប្រឈមមុខថ្មីៗ ចំពោះអ្នកជំងឺកូវីដ-១៩ ។

លោក Chouhan បានលើកឡើងថា “ករណីទាំងឡាយបង្កដោយផ្សិតខ្មៅ ត្រូវបានរកឃើញ និងជាក្តីកង្វល់របស់ខ្ញុំ នាពេលឥឡូវនេះ” ។ “ដូច្នេះ ចំនួន៥០ករណីត្រូវបានរាយការណ៍ថា មកពីទូទាំងរដ្ឋ” ។

រដ្ឋាភិបាល នឹងដាក់ចេញនូវពិធី សារលម្អិតសម្រាប់ផ្សិតខ្មៅ ហើយការព្យាបាលនឹងត្រូវបានអនុវត្តន៍ ។

អ្នកជំងឺទាំងឡាយ បានរងគ្រោះពីផ្សិតខ្មៅ ដែលឆ្លងជំងឺ ហើយបញ្ចេញរោគសញ្ញាដូចជា មានហូរឈាមតាមច្រមុះ ហើមភ្នែក និងឈឺចាប់ក្នុងភ្នែក ហូរទឹកភ្នែក និងស្រវំាងភ្នែក ហើយចុងក្រោយមើលមិនឃើញតែម្តង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top