Covid-19

ម៉ាឡេស៊ី ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ច្រើនបំផុតចំនួន៣៩នាក់ ដោយសារជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងជំងឺថ្មី មានជាង៤,៧ពាន់នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានកត់ត្រាតែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ៣៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១.៧៦១នាក់ ។

ម៉ាឡេស៊ី បានរងទុក្ខដោយសារករីណកើនឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដែលបង្ខំឲ្យរដ្ឋាភិបាលស្នើរត្រួតពិនិត្យការធ្វើដំណើរនៅទូទាំងប្រទេស ដោយដាក់បញ្ជារហូតដល់ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ។ នៅក្នុងកំណត់ត្រាដំបូងសម្រាប់រយៈពេលមួយថ្ងៃចំពោះអ្នកស្លាប់ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យថា មានចំនួន២៦នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមជនរងគ្រោះ បានចាត់ថ្នាក់ដែលមានអាយុពី៤៣ដល់៨៨ឆ្នាំ ជាមួយគ្នានេះដែរ ភាគច្រើននៃពួកគេទំងនោះបានរងគ្រោះដោយសារសុខភាពខ្សោយខ្លាំង ។

អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤.៧៦៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលអ្នកឆ្លងចំនួន០៧នាក់គឺជាអ្នកនាំចូលពីខាងក្រៅ និង៤.៧៥៨នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនឡើងដល់៤៥៣.២២២នាក់ ។

អ្នកជំងឺប្រមាណ៣.១២៤នាក់ បានប្រកាសថា បានចាកចេញពីមន្ទីរពេទ្យវិញ ក្រោយពីជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប និងចាកចេញពីមន្ទីរពេទ្យកើនដល់៤១១.៣៦០នាក់ ឬស្មើនឹង៩០,៨ភាគរយនៃអ្នកឆ្លងជំងឺទាំងអស់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top