Covid-19

នៅថ្ងៃសៅរ៍ ថៃមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ១៧នាក់ និងរកឃើញអ្នកឆ្លងថ្មីជាង ៣ពាន់នាក់, អ្នកឆ្លងសរុបកើនដល់ជិត ១សែននាក់

បរទេស៖ អ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ក្នុងតំបន់ចំនួន ១៧ នាក់ត្រូវបានគេរាយការណ៍ នៅថ្ងៃសៅរ៍នេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសថៃកើនដល់ ៥៦៥ នាក់ និងបានរកឃើញករណីឆ្លងថ្មីចំនួន ៣ ០៩៥ នាក់ ដូច្នេះអ្នកឆ្លងកូវីដ១៩ នៅប្រទេសនេះកើនឡើងដល់ ៩៩ ១៤៥នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 បាននិយាយថាមានករណីថ្មីចំនួន ២ ២១៨ ករណី គឺរកឃើញនៅក្នុងសាធារណជនទូទៅ ចំណែក អ្នកឆ្លងថ្មី ៨៧៧ នាក់ផ្សេងទៀត រកឃើញទៅលើអ្នកទោសក្នុងពន្ធនាគារ។

នៅក្នុងរលកឆ្លងទី៣នៃជំងឺកូវីដ-19 ដែលបានផ្តើមពីដើមខែមេសា ករណីសរុបបានកើនឡើងដល់ ៧០ ២៨២ នាក់។ ក្នុងចំណោមនោះ គឺមាន ៣៦ ២៤១ នាក់បានជាសះស្បើយ រួមទាំង ១ ៣៥១ នាក់ដែលត្រូវបានរំសាយចេញកាលពីថ្ងៃសុក្រ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top