ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែក់នៅមីយ៉ាន់ម៉ា បង្កឲ្យស្លាប់ ២និងរបួស ៦នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែល គ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ។

សេចក្តីរាយការណ៍បានដាក់ថា មនុស្ស ២នាក់នៅលើម៉ូតូមួយគ្រឿង បានគ្រវែងគ្រាប់បែកដីមួយគ្រាប់ នៅឯច្រកត្រួតពិនិត្យ នៅជិតសាកលវិទ្យាល័យមួយកន្លែង នៅក្រុង Ayethaya រដ្ឋ Shan ដោយបានសម្លាប់ជនស៊ីវិលចំនួន ២នាក់ ដែលជាអ្នកនៅកន្លែងកើតហេតុ កាលពីថ្ងៃសុក្រ ។

នៅថ្ងៃដដែលនេះដែរ គ្រាប់បែកដៃជាច្រើនគ្រាប់បែកផ្ទុះឡើង នៅជិតធនាគារមួយកន្លែង នៅក្នុងក្រុង Myitkyina នៅឯការិយាល័យរដ្ឋបាល ក្រុង Moe Mauk នៅរដ្ឋ Kachin និងហាងមួយកន្លែង នៅក្រុង Pakokku នៃតំបន់ Magway ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មនុស្សចំនួន ៦នាក់ ក្នុងនោះរាប់ទាំងសន្តិសុខជំនាញ បានរងរបួស នៅក្នុងពេលបំផ្ទុះគ្រាប់បែកនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top