វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិដកហូតនូវវិធានការ ជាច្រើន ដែលចេញ ដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងនោះមានមួយ ដើម្បីបង្កើត“ សួនឧទ្យានជាតិ នៃវីរបុរសអាមេរិក” ដែលបានអំពាវនាវ ឱ្យមានការតម្កល់រូបសំណាក របស់ជនជាតិ អាមេរិកាំងល្បីៗ រាប់រយទោះបីជាពួកគេ ខ្លះមានភាព ចម្រូងចម្រាសក៏ដោយ និងកំណត់ត្រាពូជសាសន៍។
បទបញ្ជានេះក៏បានដកហូត នូវសកម្មភាពមួយផ្សេងទៀត របស់លោក ត្រាំ ដែលបានផ្តល់អាទិភាព ដល់ការដាក់ ទណ្ឌកម្ម ចំពោះអ្នកដែលត្រូវ បានគេចាប់បាន ចំពោះការបំផ្លាញ រូបសំណាក ឬវិមាន ដែលត្រូវបានសាងសង់នោះជាមដើម ។
អតីតប្រធានាធិបតីរូបនេះ បានចាត់វិធានការទាំង ពីរដើម្បីឆ្លើយតបទៅនឹងការតវ៉ា និងការបំផ្លិចបំផ្លាញ ដែលផ្តោតលើបូជនីយកិច្ច នៃឥស្សរជនប្រវត្តិសាស្ត្រ ដ៏ចម្រូងចម្រាស ចំពេលមានការធ្វើបាតុកម្មទូទាំង ប្រទេសប្រឆាំង នឹងភាពអយុត្តិធម៌ នៃជាតិសាសន៍ បន្ទាប់ពីមរណភាព របស់ជនជាតិអាមេរិកាំង អាមេរិកលោក Floyd កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំមុន ។
លោក ត្រាំ បានធ្វើទស្សនកិច្ចនៅភ្នំ Rushmore នៅរដ្ឋ South Dakota នៅមុនថ្ងៃបុណ្យឯករាជ្យជាតិ ៤ ខែកក្កដា កាលពីឆ្នាំមុន ដោយចោទប្រកាន់ថា“ ហ្វូងមនុស្សដែលខឹងសម្បារ” ធ្វើយុទ្ធនាការគ្មានមេត្តា ដើម្បីលុបចោល ប្រវត្តិសាស្ត្រ អាមេរិក ខណៈដែលសន្យាថា នឹងសាងសង់“ សួនច្បារជាតិ នៃវីរបុរសអាមេរិក” ។
ក្រោមបទបញ្ជាប្រតិបត្តិពីលោក បៃដិន ដែលជាបទបញ្ជាខែឧសភា ឆ្នាំ២០២០ ដែលចុះហត្ថលេខា ដោយលោក ត្រាំ ដែលបានដឹកនាំទីភ្នាក់ងារ សហព័ន្ធឱ្យ ពិនិត្យមើលផ្នែកទី ២៣០ ដែលជាច្បាប់ ដែលផ្តល់ការការពារដល់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ សង្គមក៏ត្រូវបានដកហូតផងដែរ៕
ដោយ ឈូក បូរ៉ា