ព័ត៌មានអន្តរជាតិ

Alibaba ដាក់គោលដៅ រកអ្នកលក់ថ្មី ឲ្យបាន១០ម៉ឺន ទៀតលើវេបសាយរបស់ខ្លួន

បរទេស ៖ ក្រុមហ៊ុនលក់ទំនិញ អនឡាញ Alibaba.com នៅថ្ងៃនេះបានប្រកាសថា ខ្លួនបានដាក់គោលដៅថ្មីមួយ ដើម្បិអាចទាញយកអ្នកលក់ថ្មីប្រមាណជា១០០ ០០០ទៀត នៅលើវេបសាយរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធនេះ ខណៈដែលអាជីវកម្មអនឡាញ កំពុងផ្ទុះខ្លាំងដោយសារកូវីដ។

លោក Stephen Kuo ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ Alibaba បានថ្លែងថា កាលពីឆ្នាំទៅបញ្ហារាតត្បាត បានធ្វើឲ្យវិស័យ ឌីជីថលមានសន្ទុះកើនឡើងយ៉ាងខ្លាំង ជាពិសេស ការទិញទំនិញអនឡាញ ការចាយលុយអនឡាញ ហើយជាលទ្ធផលទំហំ នៃប្រតិបត្តិការបានកើនឡើង ដល់ទៅ៣ខ្ទង់ ។

លោក Kuo បន្តថា នៅក្នុងឆ្នាំសារពើពន្ធ២០២២ ដែលគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ទៅនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ក្រុមហ៊ុន Alibaba បានដាក់គោលដៅផងដែរ ទាក់ទាញឲ្យបានអតិថិជនថ្មី បន្ថែម១០លាននាក់ ក្រៅពីអ្នកលក់ថ្មីសរុប១០ម៉ឺនផង ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពេលជាមួយគ្នានេះផងដែរ គេបានដឹងថា ការនាំចេញរបស់សកល លោកបានកើនឡើង ដល់ទៅ៨ភាគរយ សម្រាប់ឆ្នាំ២០២១នេះ គឺជាអត្រាកើនឡើងធំបំផុត មិនធ្លាប់មានឡើយ រយៈពេល១០ឆ្នាំ កន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top