បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រេសិតពិសេសមួយរូប របស់អាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងTel Aviv ហើយដើម្បីពិភាក្សា ទៅលើភាពតានតឹង ដោយយោធារវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ដែលកំពុងតែនៅបន្ត នៅឡើយនោះ។
លោក Hady Amr នឹងចូលរួមផងដែរ នៅក្នុងកិច្ចប្រជុំដែលមានការចូលរួម ពីសំណាក់ភាគីតំណាង របស់អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនព្រមទាំងយូអិនផងដោយសង្ឃឹមថា នឹងឈានទៅដល់កិច្ចព្រមព្រៀង នៃបទឈប់បាញ់គ្នាមួយ។
កាលពីព្រឹកថ្ងៃសៅរ៍នេះដែរថា អ៊ីស្រាអ៊ែលបានបើកការ វាយប្រហារ តាមអាកាសសាជាថ្មីទៀត ទៅលើតំបន់ហ្គាហ្សា សំដៅក្រុមយោធាប៉ាឡេស្ទីន ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូកែត ចុងក្រោយដែលត្រូវបានធ្វើឡើង ដោយភាគីខាងប៉ាឡេស្ទីន។
គួរឲ្យដឹងដែរការប៉ះទង្គិចគ្នា ដោយយោធាទ្រង់ទ្រាយធ្ងន់ធ្ងរបែបនេះ ត្រូវបានបន្តធ្វើឡើងអស់ រយៈពេល៥ថ្ងៃជាប់គ្នា មកហើយនិង ត្រូវបានចាត់ទុកថា ជាការប្រើប្រាស់អំពើហិង្សាដ៏អាក្រក់បំផុត រវាងភាគីទាំងពីរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមនុស្សយ៉ាងហោចណាស់ ១៣៣នាក់ បានបាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សានិង៨នាក់ទៀត បាត់បង់ ជីវិតនៅក្នុងប្រទេស អ៊ីស្រាអ៊ែល ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

