Covid-19

ទ្វីបអាហ្រ្វិក មានអ្នកឆ្លង ជំងឺកូវីដ-១៩ ថ្មី ជាង៤,៦លាននាក់

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគប្រចាំ នៅទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទ្វីបអាហ្រ្វិក បានកើនឡើងដល់ ៤.៦៧៧.៧៩៨នាក់ គិតត្រឹមរសៀល ថ្ងៃសៅរ៍នេះ ។

CDC ប្រចំាទ្វីបអាហ្វ្រិក បានឲ្យដឹងថា ទីភ្នាក់ងារថែទំាសុខភាពពិសេស ចំណុះឲ្យសហភាពអាហ្វ្រិក មានសមាជិក៥៥ប្រទេស បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាត ចំនួន១២៥.៨៩០នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ៤.២៣២.៩៧៤នាក់ នៅទូទាំងទ្វីប បានជាសះស្បើយពីជំងឺ ។

CDC ប្រចាំទ្វីប បានឲ្យដឹងថា អាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេត្យូពី និងអេហ្ស៊ីប ជាបណ្តាប្រទេសដែលមានករណីឆ្លងជំងឺភាគច្រើននៅក្នុងទ្វីបនេះ ។

អាហ្វ្រិកខាងត្បូង បានកត់ត្រា ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.៦០៨.៣៩៣នាក់ ដែលមានអ្នកឆ្លងច្រើនបំផុតក្នុងចំណោមបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top