បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣.០៩៥នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់ ៩៩.១៤៥នាក់ ខណៈដែលរកឃើញករណីច្រើន ត្រូវបានរកឃើញ នៅក្នុងប្រព័ន្ធពន្ធនាគារ របស់ប្រទេស ។

មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ (CCSA) បានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំងអ្នកឆ្លងជំងឺចំនួន៨៧៧នាក់ នៅឯពន្ធនាគារ ហើយ២.២១៥នាក់ បានឆ្លងនៅក្រៅប្រព័ន្ធពន្ធនាគារ និង០៣នាក់ជាករណីនៃអ្នកនាំចូលពីខាងក្រៅ ។
ប្រទេសនេះបានរាយការណ៍ថា អ្នកស្លាប់បន្ថែមទៀតចំនួន១៧នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៥៦៥នាក់ ។ លោក Taweesin Visanuyothin អ្នកនាំពាក្យមកពី CCSA បានលើកឡើងនៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃថាដូច្នេះ ។
លោក Taweesin បានឲ្យដឹងថា អ្នកជំងឺប្រមាណ៣៤.៩១៣នាក់ ស្ថិតនៅក្រោមការព្យាបាលនៅក្នុងមន្ទីរពេទ្យជាច្រើន ជាមួយគ្នានេះដែរ អ្នកជំងឺធ្ងន់មានចំនួន១.២៣៤នាក់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
