ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ រាប់ពាន់នាក់ ប្រមូលផ្តុំគ្នា នៅអឺរ៉ុប ដើរជាក្បួនស្រែកគាំទ្រ ដល់ប៉ាឡេស្ទីន

ឡូងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃសៅរ៍ បាតុកររាប់ពាន់នាក់ បានដើរក្បួនគាំទ្រដល់ប៉ាឡេស្ទីន នៅតាមបណ្តាទីក្រុងធំៗ នៅអឺរ៉ុប រួមមានទីក្រុងឡុងដ៏ ប៊ែកឡាំង ម៉ាឌ្រីដ និងប៉ារីស ដោយសារតែអំពើហឹង្សាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បានផ្ទុះឡើងរវាងអ៊ីស្រាអ៊ែលនិងពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ។

នៅទីក្រុងឡុងដ៏ អ្នកតវ៉ារាប់ពាន់នាក់ដែលកាន់ផ្ទាំង ខិត្តប័ណ្ណដែលសរសេរថា “ បញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា” និងបានស្រែកថា “សេរីភាពប៉ាឡេស្ទីន” បានជួបជុំគ្នានៅលើថ្មម៉ាបនៅជិតឧទ្យានហ៊ីដឌី របស់អង់គ្លេស ដើម្បីដើរក្បួនទៅកាន់ស្ថានទូតអ៊ីស្រាអ៊ែល ។

ក្រុមមនុស្សដែលបានខ្ចប់ខ្ចាត់ខ្ចាយពាសពេញនៅតាមបណ្តោយផ្លូវហាយវេស៏ របស់ក្រុឃីនស៊ីងតុន ដែលស្ថានទូតស្ថិតនៅទីនោះ ។

ក្រុមអ្នករៀបចំបាតុកម្មបានអះអាង ថាមានមនុស្សដល់ទៅ១០០.០០០នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ទោះបីជាប៉ូលិសនៅទីក្រុងឡុងដ៏ ដោយបាននិយាយថា ពួកគេមិនអាចបញ្ជាក់ពីតួលេខណាមួយក៏ដោយ ។អ្នកនាំពាក្យប៉ូលិសក្រុងបានឲ្យដឹងថា “ក្រុមនេះត្រូវបានផ្សព្វផ្សាយពាសពេញតំបន់ធំមួយដែលធ្វើឱ្យគេមិនអាចរាប់ពួកគេបាន” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top