ព័ត៌មានអន្តរជាតិ

នៅថ្ងៃអាទិត្យ អ្នកជំងឺកូវីដ១៩ នៅថៃ ស្លាប់ ២២នាក់បន្ថែមទៀត សរុបអ្នកស្លាប់ កើនឡើងដល់ ៥៨៩នាក់

បរទេស៖ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ២២ នាក់បន្ថែម និងបានរកឃើញករណីឆ្លងថ្មីចំនួន ២ ៣០២ នាក់ នៅថ្ងៃអាទិត្យនេះ ដែលបាននាំឱ្យមានអ្នកស្លាប់សរុបនៅប្រទេសថៃកើនដល់ទៅ ៥៨៩ នាក់ និង មានអ្នកឆ្លងសរុប ១០១ ៤៤៧ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំងឺសរុបចំនួន ២ ១៣៦ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោង និងមានអ្នកជំងឺ ៣៥ ០៥៥ នាក់ ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 (CCSA) បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងបាងកកមានអ្នកស្លាប់ចំនួន ៨ នាក់ ខណៈដែលឆុនប៊ូរី, ខេត្ត បុទុមថានី និងកានចានាបុរី មានអ្នកស្លាប់ ២ នាក់រៀងៗខ្លួន៕ប្រែសម្រួលៈ ណៃ តុលា

To Top