ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ តាមអាកាសរាប់រយ លើតំបន់ហ្គាហ្សា

បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារតាមអាកាសរាប់រយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយរួមទាំងការវាយប្រហារមួយ បានកម្ទេចអគារមួយកន្លែង ដែលមានការិយាល័យរបស់ទីភ្នាក់ងារសារព័ត៌មាន ជាច្រើនផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការវាយប្រហារតាមអាកាសមួយ បានកម្ទេចអគារដ៏ខ្ពស់មួយ ដែលមានការិយាល័យខ្លួននៅក្នុងនោះផង ស្ថិតនៅតំបន់ហ្គាហ្សាស្ទ្រីប រួមជាមួយការិយាល័យសារព័ត៌មាន Associated Press ព្រមទាំងការិយាល័យដទៃជាច្រើនទៀត។

កងកម្លាំងការពារជាតិអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានចោទពួកហាម៉ាស់ ពីបទប្រើប្រាស់អគារខ្ពស់ៗ នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប សម្រាប់គោលបំណងយោធា ដែលរួមមានទាំងការប្រមូលយកការណ៍សម្ងាត់ និងរៀបចំ ផែនការវាយប្រហារ ហើយយោធានិយាយថា ខ្លួនបានចាត់វិធានការប្រកាសប្រាប់ជនស៊ីវិល អំពីការជិតកើត មានការវាយប្រហារនោះ។

ការវាយប្រហារតាមអាកាសទៅលើ អគារជាទីមានការិយាល័យ កាសែតនោះ គឺជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារតាមកាស រាប់រៀង កាលពីថ្ងៃសៅរ៍ និងការវាយប្រហារជាង១ពាន់ ដែលធ្វើឡើងទៅលើតំបន់ហ្គាហ្សា ក្នុងអំឡុងពេលជាងមួយសប្ដាហ៍៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top