បរទេស៖ នាយកដ្ឋានកែប្រែបានប្រកាសនៅថ្ងៃច័ន្ទថា ការឆ្លងមេរោគកូវីដ-19 សរុបមានចំនួន ៩ ៧៨៩នាក់ ត្រូវបានគេរកឃើញអំឡុងពេល ធ្វើតេស្តនៅឯពន្ធនាគារចំនួន ១២ ក្នុងរយៈពេល ៥ ថ្ងៃ ដោយមានចំនួនខ្ពស់បំផុត នៅពន្ធនាគារកណ្តាលខេត្ត ឈៀងម៉ៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បានផ្តល់ការ វិភាគតួលេខនៅតាមអគារទាំង ១២ ដូចជា នៅពន្ធនាគារកណ្តាលខេត្ត ឈៀងម៉ៃអ្នកឃើញអ្នកឆ្លង (៣.៩២៩)នាក់ ពន្ធនាគារ Remand នៅបាងកក (១.៩៦០), វិទ្យាស្ថានអប់រំកែប្រែស្ត្រី (១.០៣៩), ពន្ធនាគារកណ្ដាលខេត្ត ខ្លុងប្រេម (១.០១៦), ពន្ធនាគារខេត្ត Thon Buri Remand (១.៧២៥), ពន្ធនាគារ Nonthaburi (៥៩), ពន្ធនាគារ Chachoengsao (៤៣), មជ្ឈមណ្ឌលព្យាបាលពិសេស (១២), ពន្ធនាគារ Min Buri (២), ពន្ធនាគារ ណារ៉ាធីវ៉ាត់ (២), ពន្ធនាគារម៉ាយសុត (១) និង ពន្ធនាគារកណ្តាលសាមុតប្រាកាន (១) , សរុប៖ ៩.៧៨៩នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
