ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣៣៣នាក់ ខណៈការចាក់វ៉ាក់សាំង បានចំនួន ៣០០.០០០ដូស ហើយ

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា កោះតៃវ៉ាន់ មានការឆ្លងវីរុសកូរ៉េណាកើនឡើងវិញ ហើយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកទទួលបានជោគជ័យ ដែលធូរស្បើយពីជំងឺ ហើយប្រទេសនេះបានធ្វើការចាក់វ៉ាក់សាំង ដែលមានក្នុងស្តុកចំនួន៣០០.០០០ដូស ដែលជាការចាប់ផ្តើមានចំនួនប្រមាណ១ភាគរយនៃ ពលរដ្ឋរបស់ខ្លួន២៣លាននាក់ដែលទទួលបានការចាក់វ៉ាក់សាំង ។

ប្រទេសដែនកោះនេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣៣នាក់ ដែលជាករណីឆ្លងក្នុងស្រុក គិតត្រឹមថ្ងៃចន្ទនេះ ស្របពេលដែលការឆ្លងក្នុងសហគមន៍មានការកើនឡើង ។

តៃវ៉ាន់ គឺជាគំរូនៃការប្រើវិធីសាស្ត្រដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមឆ្លង ហើយបណ្តាលឲ្យបាត់បង់អាយុជីវិត បានបន្តដូចធម្មតាដោយគ្មានការបិទប្រទេស និងមន្ទីរពេទ្យដែលគ្របដណ្ដប់លើកន្លែងផ្សេងទៀតដោយសារការតាមដានករណីមានប្រសិទ្ធិភាព និងព្រំដែនត្រូវបានបិទ ។

ប៉ុន្តែកាលពីសប្តាហ៍មុន របាយការណ៍នេះបានរាយការណ៍ថា មានករណីក្នុងស្រុកជាង៧០០ករណីក្នុងចំណោមការឆ្លងចំនួន២.០១៧ករណីចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម ។ សរុបមកមានចំនួន១២នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅលើកោះមួយនេះ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top