ព័ត៌មានអន្តរជាតិ

រលកឆ្លងទី៣ ៖ អ្នកជំងឺកូវីដ១៩ស្លាប់ ៣៥នាក់ ថែមទៀត នៅប្រទេសថៃ នៅថ្ងៃអង្គារ ទី១៨

បរទេស ៖ នៅថ្ងៃអង្គាររដ្ឋាភិបាលថៃ បានរាយការណ៍អំពីចំនួន អ្នកស្លាប់ ដែលទាក់ទងនឹង Covid-19 ខ្ពស់បំផុតចំនួន ៣៥ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើង ចំនួន ៦៤៩ នាក់ និងករណីឆ្លងថ្មីចំនួន ២ ៤៧៣ ករណី ដែលកើនឡើង សរុបដល់ ១១៣ ៥៥៥ ចាប់តាំងពីការរាតត្បាត កាលពីដើមឆ្នាំ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលថៃបាននិយាយថា មាន ២ ៧៧៣ ករណីទៀត ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ ក្នុងរយៈពេល ២៤ ម៉ោងមុន ដែលក្នុងនោះ គឺអ្នកឆ្លង ១ ៧៩៣ នាក់ រកឃើញក្នុងចំណោម ប្រជាជនទូទៅ និងអ្នកឆ្លង ៦៨០ នាក់ផ្សេងទៀត រកឃើញ នៅក្នុងពន្ធនាគារ ។

ចាប់តាំងពីរលកទី ៣ នៃជំងឺ Covid-19 បានចាប់ផ្តើមកាលពីដើមខែមុន មានករណីឆ្លងថ្មីចំនួន ៨៤ ៦៩២ ករណីត្រូវបានរកឃើញ ហើយ ៤២ ៤៩២ នាក់នៃអ្នកទាំងនោះ បានជាសះស្បើយរួមទាំង ២ ៧១៨ នាក់ត្រូវបានរំសាយកាលពីថ្ងៃចន្ទ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top