បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញពីការគាំទ្ររបស់លោកចំពោះ បទឈប់បាញ់គ្នានៅរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន តាមរយៈការទូរស័ព្ទផ្ទាល់ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu។
យោងតាមការបញ្ជាក់របស់ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីបានលើកឡើងត្រង់ៗ អំពីការគាំទ្ររបស់លោក ចំពោះបទឈប់បាញ់គ្នានិង ក៏ដូចជាកិច្ចពិភាក្សាចំពោះការខំប្រឹងប្រែង របស់អាមេរិកនិងអេហ្ស៊ីបផងដែរឆ្ពោះទៅរក ភាពជោគជ័យនៃការងារមួយនេះ។
សេតវិមានបានបន្តទៀតថា លោកប្រធានាធិបតី បានបន្តអំពាវនាវឲ្យអ៊ីស្រាអ៊ែល ក្នុងការខិតខំប្រឹងប្រែងឲ្យបាន គ្រប់មធ្យោបាយក្នុងការការពារ ចំពោះពលរដ្ឋស៊ីវិលទាំងសងខាងឲ្យបាន។
គួរឲ្យដឹងដែរថា មុននេះបន្តិចរដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិកលោក Antony Blinken ក៏បានធ្វើការទូរស័ព្ទជាមួយ នឹងភាគីរបស់លោកនៅ ក្នុងតំបន់ផងដែរអំពីបញ្ហា ជម្លោះមួយនេះដោយក្នុងនោះ ក៏រួមមានទាំងលោករដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីស្រាអ៊ែលលោក Gabi Ashkenaziផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
