Covid-19

អ្នកទោសនៅថៃ រកឃើញឆ្លងកូវីដ១៩ចំនួន ១ ៤០៨នាក់ ថែមទៀត, សរុបអ្នកទោសដែលឆ្លងកូវីដ១៩ កើនដល់ ១១ ៦៧០ នាក់

បរទេស៖ នាយកដ្ឋានកែប្រែ របស់ប្រទេសថៃ នៅថ្ងៃអង្គារបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ចំនួន ១ ៤០៨នាក់ បន្ថែមទៀតនៅពន្ធនាគារចំនួន ៧ ដែលបង្កើនចំនួនអ្នកជាប់ឃុំនៅពន្ធនាគារចំនួន ១៣ ទូទាំងប្រទេស ដល់ ១១ ៦៧០ នាក់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ជាងនេះទៅទៀត រដ្ឋាភិបាលថៃក៏កំពុងព្យាយាម គ្រប់គ្រងការរាតត្បាតវីរុសកូរ៉ូណា ដ៏កាចសាហាវបំផុតរបស់ប្រទេសថៃ ចាប់តាំងពីការរាតត្បាត ដោយកំពុងពិចារណាកាត់បន្ថយ ចំនួនអ្នកទោសក្នុងពន្ធនាគារចំនួន ១៦ភាគរយ ដើម្បីទប់ទល់នឹងការរីករាលដាល យ៉ាងឆាប់រហ័សនៃការឆ្លងក្នុងចំណោមអ្នកទោស និងកម្មករនៅក្នុងកន្លែងចង្អៀត។

ករណីឆ្លងថ្មីជំងឺកូវីដ-19 ជាង ១០ ០០០ ត្រូវបានគេរាយការណ៍នៅក្នុងពន្ធនាគារ ដែលមានចំនួនច្រើន។ ទិន្នន័យជាផ្លូវការចុងក្រោយបានបង្ហាញថា ចំនួនករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសថៃ បានកើនឡើងខ្ពស់ដល់ទៅ ២ ដងក្នុងសប្តាហ៍កន្លងមក រួមទាំងកាលពីថ្ងៃច័ន្ទ នៅពេលដែលជាង ២ ភាគ ៣ នៃការឆ្លង ៩ ៦៣៥ នាក់ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top