យេរូសាឡឺម ៖ ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុក សរុបរបស់អ៊ីស្រាអ៊ែល ត្រូវបានគេជឿជាក់ថា បានទទួលការធ្លាក់ចុះដល់ទៅ៦,៥ភាគរយធៀបទៅនឹងត្រីមាសទី១ដូចគ្នាកាលពីឆ្នាំទៅ។
តួលេខដែលត្រូវបានធ្វើឡើង ដោយការិយាល័យកណ្តាល ទទួលបន្ទូកកិច្ចការងារ ទិន្នន័យបានបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងគំហ៊ុកនេះដោយសារតែបញ្ហាបិទក្រុងផង ដែលវាបានធ្វើឲ្យតួលេខ នៃការនាំចូលរថយន្ត និងបាត់បង់ប្រាក់ចំណូល ពីពន្ធយ៉ាងច្រើន។
ក្នុងនោះផងដែរការចំណាយចាយ វាយរបស់ពលរដ្ឋក្នុងស្រុក ក៏មានការធ្លាក់ចុះខ្លាំងផងដែរ ដល់ទៅ៣,២ភាគរយនៅក្នុងត្រីមាសដំបូង នេះដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី
