ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប សន្យាផ្តល់ប្រាក់វិភាជន៍ ៥០០លានដុល្លារ ដើម្បីសាកសង់ អគារឡើងវិញ នៅតំបន់ហ្គាហ្សា ស្ទ្រីប

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប បានសន្យាកាលពីថ្ងៃអង្គារថា ទឹកប្រាក់ចំនួន ៥០០លានដុល្លារ សម្រាប់សាងសង់អគារហ្គាហ្សា ស្ទ្រីបឡើងវិញ ដោយបានមើលឃើញ ពីភាពតានតឹងកាន់តែកើនឡើង ។

លោកប្រធានាធិបតីអេហ្ស៊ីប បានបង្ហោះនៅលើ ទំព័រហ្វេសប៊ុក របស់ខ្លួនថា “ ដោយសារតែការវិវឌ្ឍន៍ ចុងក្រោយបង្អស់នៅហ្គាហ្សា ស្ទ្រីប អេហ្ស៊ីបនឹងផ្តល់ប្រាក់ ៥០០លានដុល្លារ សម្រាប់ការកសាងឆ្នេរសមុទ្រ ប៉ាឡេស្ទីនឡើងវិញ” ។

ក្រុមហ៊ុនជំនាញអេហ្ស៊ីប នឹងចូលរួមនៅក្នុងការងារ កសាងឡើងវិញ ។

គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសដោយលោក Sisi នៅក្នុងកិច្ចប្រជុំជាមួយ សមភាគីបារាំង និងហ្ស៊កដានី នៅទីក្រុងប៉ារីស សម្រាប់ការស្វែងរកផ្លូវ ដែលអាចកើតមាន ចំពោះកិច្ចពិភាក្សា រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អេហ្ស៊ីប លោក Hala Zayed បានលើកឡើងថា អេហ្ស៊ីបបានបញ្ជូនថ្នាំ និងសេវាកម្មវេជ្ជសាស្ត្រ ចំនួន៦៥តោន ទៅប៉ាឡេស្ទីន ដើម្បីជួយដល់ប្រជាជន ដែលរងរបួសនៅតំបន់ហ្គាហ្សា ។

លោក Zayed បានលើកឡើងថា “មន្ទីរពេទ្យចំនួន៣ ត្រូវបានរៀបចំ នៅភាគខាងជើងក្រុងស៊ីណៃ ដើម្បីទទួលបានប្រជាជនប៉ាឡេស្ទីន ដែលរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ដែលកំពុងកើតមាន ដែលបានឆ្លងកាត់ព្រំដែន Rafah” ។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរអេហ្ស៊ីប បានបើកច្រកព្រំដែនរ៉ាហ្វា ដែលជាច្រកឆ្លងកាត់ រវាងអេហ្ស៊ីប និងហ្គាហ្សា ស្ទ្រីប។

អាជ្ញាធរសុខាភិបាល នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចាប់តាំងពីការប្រឈមមុខ ដាក់គ្នារបស់យោធាប្រជាជន ប៉ាឡេស្ទីន ២១៣នាក់ ត្រូវបានសម្លាប់ ក្នុងនោះ៦១នាក់ជាកុមា ៕​​ ​​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top