ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ផលិតវ៉ាក់សាំងកូវីដ-១៩ធំបំផុតរបស់ពិភពលោក ថា នឹងធ្វើការនាំចេញថ្នាំយ៉ាងច្រើននៅចុងឆ្នាំនេះ

ញ៉ូដេលី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំ ជាងគេបំផុត នៅលើពិភពលោកបានឲ្យដឹង កាលពីថ្ងៃអង្គារទី ១៨ ឧសភាថា ខ្លួនសង្ឃឹមថា នឹងបន្តការចែកចាយ ថ្នាំការពារកូវីដ-១៩ទៅឲ្យក្រុមហ៊ុន COVAX និងប្រទេសដទៃទៀត នៅចុងឆ្នាំនេះ បន្ទាប់ពីប្រទេសឥណ្ឌា បានរឹតត្បិតការនាំចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងមេរោគនៅក្នុង ប្រទេសរបស់ខ្លួន ។

វិទ្យាស្ថានសេរ៉ូម នៃប្រទេសឥណ្ឌា (SII)បានផលិត វ៉ាក់សាំង AstraZeneca-Oxford រាប់រយលានដូស ដោយមានប្រទេសជាច្រើន នៅជុំវិញពិភពលោក ជាពិសេសប្រទេសក្រីក្រ ដែលពឹងផ្អែកខ្លាំងលើក្រុមហ៊ុន សម្រាប់ផ្គត់ផ្គង់ ។

ប៉ុន្តែ រដ្ឋាភិបាលឥណ្ឌា បានដាក់ផ្អាកលើការនាំ ចេញវ៉ាក់ សាំង ខណៈដែលប្រជាជនចំនួន១,៣ពាន់លាននាក់ បានជួបប្រទះនូវករណីថ្មី ដែលបានជំរុញឲ្យប្រព័ន្ធសុខាភិបាល ធ្លាក់ដល់ចំណុចខ្ពស់បំផុត ។

លោក Adar Poonawalla នាយកប្រតិបត្តិរបស់វិទ្យាស្ថាន Serum បានលើកឡើងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “ក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ មានការពិភាក្សាគ្នាយ៉ាងខ្លាំង លើការសម្រេចចិត្តរបស់រដ្ឋាភិបាល របស់យើង និងក្រុមហ៊ុនផលិតវ៉ាក់សាំង ឥណ្ឌា រួមទាំង SII ដើម្បីនាំចេញវ៉ាក់សាំង” ។

លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកបានចែកចាយ ច្រើនជាង២០០លានដូស ហើយ ។

លោក Poonawalla បានថ្លែងថា “ យើងបន្តពង្រីកផលិតកម្ម និងផ្តល់អាទិភាពដល់ឥណ្ឌា ។ យើងក៏សង្ឃឹមថា នឹងចាប់ផ្តើមចែកចាយដល់ COVAX និងប្រទេសដទៃទៀតនៅចុងឆ្នាំនេះ” ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បាននាំចេញថ្នាំជិត៦៦,៤លានដុល្លារ ជាអំណោយបរិច្ចាគក្រោមការរៀបចំពាណិជ្ជកម្មឬតាមរយៈសេវាកម្ម COVAX ទៅកាន់ប្រទេសជាង៩០ មុនពេលការនាំចេញត្រូវ បានធ្លាក់ចុះជាងមួយខែកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top