បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden បានចុះហត្ថលេខា អនុម័តក្នុងការលក់កញ្ចប់ អាវុធដែលមាន តម្លៃប្រមាណជា ៧៣៥លានដុល្លារ ទៅឲ្យប្រទេសអ៊ិស្រាអ៊ែល។

ទោះបីជាយ៉ាងណាក្តី យោងតាមប្រភពដដែល បានសរសេរទៀតថា សភាជាតិ របស់អាមេរិក បានផ្តល់ដំណឹងអំពី សំណើរនៃការសុំទិញអាវុធ របស់អ៊ីស្រាអ៊ែល នេះតាំងតែពីថ្ងៃទី៥ខែឧសភាមកម្ល៉េះ ពោលគឺមុនជម្លោះ ជាមួយនឹងប៉ាឡេស្ទីន រយៈពេល១សប្តាហ៍ ហើយមកម្ល៉េះ។

ក្រុមអ្នកនយោបាយបក្ស ប្រជាធិបតេយ្យ ជាមួយនឹងលោក Biden បាននាំគ្នាធ្វើការិះគន់ ចំពោះកិច្ចព្រមព្រៀងលក់នេះ ហើយបានព្រមានថា ការអនុញ្ញាតិឲ្យមាន ការទិញលក់ អាវុធប្រភេទទំនើប បែបនេះ ទៅឲ្យអ៊ីស្រាអ៊ែល ជំនួសឲ្យការដាក់សំពាធ ក្នុងការបញ្ចប់ ទៅនៃជម្លោះនោះនឹងបានត្រឹមតែ នាំឲ្យមានការសម្លាប់ រង្គាលកាន់តែធ្ងន់ធ្ងរ ប៉ុណ្ណោះនឹងកើតឡើង៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
