ព័ត៌មានអន្តរជាតិ

បារាំង អាល្លឺម៉ង់និងអេស្ប៉ាញ ចុះកិច្ចព្រមព្រៀង ជុំវិញការផលិតយន្តហោះ ចម្បាំងរួមគ្នា

បរទេស៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនទើបបានឈានដល់ ការចុះកិច្ចព្រមព្រៀងមួយ ជុំវិញជំហានបន្ទាន់ នៃការអភិវឌ្ឍ ផលិតយន្តហោះចម្បាំងថ្មី ដែលជាគម្រោងការពារជាតិ ដ៏ធំបំផុតរបស់អឺរ៉ុប ក្នុងទំហំទឹកប្រាក់ចំណាយ ប្រមាណជាង១០០ពាន់លានអឺរ៉ូ ស្មើនឹង១២១,៤ពាន់លាន ដុល្លារអាមេរិក ។

ជាពិសេសនោះ គឺប្រទេសបារាំង បានធ្វើការពង្រាងគម្រោង យន្តហោះចម្បាំង រួមបញ្ចូលទាំងយន្តហោះមានមនុស្សបើក និងគ្មានមនុស្សបើក ជំនាន់ថ្មី ដែលមានសារៈសំខាន់សម្រាប់អឺរ៉ុប ដើម្បីពង្រឹងស្វយភាព ការពារជាតិរបស់ខ្លួន និងប្រឈមមុខចំពោះ ការប្រកួតប្រជែង ពីប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ជំហានអភិវឌ្ឍន៍បន្ទាបន់ សម្រាប់ប្រព័ន្ធប្រយុទ្ធដែនអាកាស អនាគតនោះ ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់អស់ ចំនួន៣,៥ពាន់លានអឺរ៉ូ (៤,២៥ពាន់លានដុល្លារអាមរិក) ដោយរួមចំណែក ស្មើគ្នាពីប្រទេសទាំង៣នេះ។

រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសបារាំង លោក Florence Parly បានបង្ហោះសារមួយលើ បណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ់ កំពុងតែកសាងឧបករណ៍ ដ៏សំខាន់បំផុតមួយ សម្រាប់អធិបតេយ្យភាព របស់ពួកគេ ហើយនោះជារបស់អឺរ៉ុប ក្នុងសតវត្សទី២១”។

ប្រែសម្រួល៖ប៉ាង កុង

To Top