ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់អ៊ីស្រាអែលជាង ៥០គ្រឿង វាយប្រហារគោលដៅ ក្រុមហាម៉ាស នៅក្រោមដី ៤០ កន្លែង នៅតំបន់ហ្គាហ្សា

បរទេស៖ ជម្លោះប្រដាប់អាវុធ រវាងប្រទេសអ៊ីស្រាអែល – ប៉ាឡេស្ទីន បានចាប់ផ្តើមឡើងវិញនៅដើមខែនេះ ដោយចាប់ផ្តើមីពីប៉ះទង្គិចគ្នារវាងពួកជ្វីហ្វ និងអារ៉ាប់ នៅទីក្រុងយេរុយសាឡិម បន្ទាប់ពីមានរបាយការណ៍លេចចេញថា អ្នកជឿឥស្លាមត្រូវបានបដិសេធ មិនអោយចូលវិហារអ៊ីស្លាម Al-Aqsa។ ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនថែមទៀត នៅពេលដែលតុលាការអ៊ីស្រាអែល សំរេចបណ្តេញគ្រួសារ អារ៉ាប់មួយចំនួន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមក ភាគីទាំងសងខាងបានវាយប្រហារគ្នា ទៅវិញទៅមកដោយក្រុមហាម៉ាសបានបាញ់ រ៉ុក្កែតជាង ៣ ៣០០ គ្រាប់ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមមានអរិភាពជាមួយគ្នា។ ក្រសួងការពារជាតិ អ៊ីស្រាអែល (IDF) បានបាញ់រ៉ុក្កែតរាប់រយគ្រាប់សំដៅ ទៅលើទីតាំងរបស់ក្រុមសកម្ម ប្រយុទ្ធ នៅតំបន់ហ្គាហ្សា។

រហូតមកដល់ពេលនេះ ការកើនឡើងនេះបានឆក់យកអាយុជីវិតមនុស្ស រាប់រយនាក់និងធ្វើឱ្យមនុស្ស រាប់ពាន់នាក់រងរបួស។

ក្រសួងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ខ្លួនជាង ៥០គ្រឿង បានវាយប្រហារគោលដៅហាម៉ាសនៅក្រោមដី ៤០ កន្លែងនៅតំបន់ហ្គាហ្សា៕
ប្រែសម្រួលៈ ណៃ តុលា

To Top