ព័ត៌មានអន្តរជាតិ

វៀតណាម ពិន័យក្រុមហ៊ុនមួយ ៣០លានដុង ដោយសារល្មើសបម្រាម ប្រមូលផ្តុំមនុស្ស​ លើសពី ១០០នាក់

បរទេស៖ ការិយាល័យរបស់ក្រុមហ៊ុនមួយ នៅទីក្រុង ដាណាង ត្រូវបានពិន័យជាប្រាក់ ចំនួន ៣០ លានដុង (១ ៣០០ ដុល្លារ) ពីបទរំលោភលើបទប្បញ្ញត្តិ ការពារជំងឺកូវីដ-១៩ លើការប្រមូលផ្តុំ មនុស្សដ៏ច្រើន។

យោងតាមសារព័ត៌មាន VN Epress ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Vietnam Link Group JSC នៅស្រុក Hai Chau បានរៀបចំព្រឹត្តិការណ៍ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅថ្ងៃទី ១១ ខែឧសភា ដោយប្រមូលផ្តុំអតិថិជន និងបុគ្គលិក ជាង ១០០ នាក់។

នៅវៀតណាម ការប្រមូលផ្តុំមនុស្សច្រើន ជាង ៥ នាក់ នៅតាមទីសាធារណៈ និងខាងក្រៅការិយាល័យ និងសាលារៀន ត្រូវបានហាមឃាត់ ដែលនេះជាការប្រយុទ្ធរបស់ទីក្រុង ដើម្បីទប់ស្កាត់ការរាតត្បាតវីរុស។

ជាងនេះទៅទៀត ហាងកែសម្ផស្ស បារ និងរង្គសាល ក្លឹបរាំ ខារ៉ាអូខេ និងហាងម៉ាស្សា ហាងកាហ្វេលេងល្បែង និង កន្លែងហាត់កាយសម្ព័ន្ធ គឺត្រូវបានបិទទ្វារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top