ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ កូរ៉េខាងជើង​ ត្រូវគេរំពឹងថា នឹងតេស្តអាវុធថ្មី ​ក្នុងពេលឆាប់ៗនេះ

បរទេស៖ អ្នកជំនាញនៅក្នុងទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចនឹងធ្វើការបង្កហេតុយោធា នៅក្នុងអំឡុងជំនួបកំពូល រវាងអាមេរិកនិងកូរ៉េខាងត្បូង ក្នុងទីក្រុងវ៉ាស៊ីនតោន នាពេលខាងមុខនេះ ឬក៏នៅក្នុង អំឡុងសហសមយុទ្ធ គ្រោងធ្វើនៅលើឧបទ្វីបកូរ៉េ។

លោក Park Young-ja ជាអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានកូរ៉េ ដើម្បីបង្រួបបង្រួម បាននិយាយនៅពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់ ការបង្រួបបង្រួមជាតិ នៅក្នុងទីក្រុងសេអ៊ូលថា ទីក្រុងព្យុងយ៉ាង អាចនឹងបង្កឲ្យមានភាពតានតឹង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ចំពោះគោលនយោបាយ ទណ្ឌកម្មអាមេរិក។

លោក Park Young-ja បានមានប្រសាសន៍ យ៉ាងដូច្នេះថា “មានតម្រូវការចាំបាច់ កំពុងកើនឡើង ឲ្យអាជ្ញាធរកូរ៉េខាងជើង ដាក់ការរិះគន់ លើទណ្ឌកម្មអាមេរិក កំពុងមាន និងភាពបរាជ័យ នៃការសន្យារបស់កូរ៉េខាងត្បូង ហើយនេះនឹងបង្កឲ្យមាន ភាពតានតឹងជាមួយ ពិភពលោកខាងក្រៅ ប៉ុន្តែកាត់បន្ថយភាពចលាចល ក្នុងស្រុក”។

លោក តាមសេចក្តីរាយការណ៍ បានបន្តទៀតថា ភាពអាចទៅរួច ដែលលោក គីម ជុងអ៊ន អាចនឹងធ្វើតេស្ត អាវុធនុយក្លេអ៊ែបន្ថែម គឺមានកម្រិតទាប តែកូរ៉េខាងជើង ទំនងនឹងធ្វើតេស្តអាវុធថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

To Top