បរទេស៖ សហគមន៍អឺរ៉ុប នៅពេលថ្មីៗនេះ បានស្នើឲ្យមានបទ ឈប់បាញ់គ្នាភ្លាមៗមួយ នៅក្នុងការប្រយុទ្ធគ្នារវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន គឺពួកហាម៉ាស់ ហើយការប្រយុទ្ធគ្នានេះ បានផ្តាច់អាយុជីវិតមនុស្សជាង ២០០នាក់។
តាមសេចក្តីរាយការណ៍ សមាជិកសហគមន៍អឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រី បានចូលរួមស្នើឲ្យបញ្ចប់ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមនៅថ្ងៃទី១០ខែឧសភា ហើយសហភាពអឺរ៉ុប ក៏បានធ្វើការថ្កោលទោសការ វាយប្រហារគ្រាប់រ៉ុកកែតរបស់ ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលផងដែរ ដោយនិយាយថា ពួកសកម្មប្រយុទ្ធ គួរតែការពារខ្លួនឯង ក្នុងមធ្យោបាយដ៏សមស្រប។

លោក Josep Borrell Fontelles ជាតំណាងជាន់ខ្ពស់ទទួលបន្ទុក កិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “អាទិភាព គឺការបញ្ឈប់រាល់អំពើហិង្សាទាំងអស់ភ្លាម និងអនុវត្តនូវបទឈប់បាញ់គ្នា”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនយោបាយអ៊ីស្រាអែល បាននិយាយប្រាប់កាសែតអ៊ីស្រាអែល Haaretz ថា ពួកគេរំពឹងថា ប្រតិបត្តិការយោធាំនៅក្នុងតំបន់ហាម៉ាស់ នឹងចប់នៅក្នុងពេលប៉ុន្មានថ្ងៃទៀត ៕
ប្រែសម្រួល៖ ប៉ាង កុង
