ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក សន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី អ៊ីស្រាអែល ដោយរំពឹងថា អ៊ីស្រាអែល នឹងបន្ថយភាពតានតឹង លើក្រុមហាម៉ាស (Video)

បរទេស ៖ ភាពតានតឹងនៅអ៊ីស្រាអែល កាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលក្រុមហាម៉ាស បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ នៅតាមបណ្តាទីក្រុងនានា របស់អ៊ីស្រាអែល ហើយកងទ័ពអាកាស របស់អ៊ីស្រាអែល បានសងសឹកវិញ ដោយវាយទៅលើទីតាំង របស់ក្រុមហាម៉ាស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមសេតវិមានអាមេរិកថា «ប្រធានាធិបតីអាមេរិក លោក ចៃ បៃដិន បានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយនិយាយថា លោករំពឹងថា នឹងមានការថយចុះខ្លាំង នៃភាពតានតឹងថ្មីៗ រវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហាម៉ាស។

សេតវិមានអាមេរិក បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «លោកប្រធានាធិបតី ចូ បៃដិន បាននិយាយជាមួយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Netanyahu នៅថ្ងៃនេះ។ មេដឹកនាំទាំងពីរបានពិភាក្សាគ្នា យ៉ាងល្អិតល្អន់ស្តីពីស្ថានភាព នៃព្រឹត្តិការណ៍នៅហ្គាហ្សា ការរីកចម្រើនរបស់អ៊ីស្រាអែល ក្នុងការកាត់បន្ថយ សមត្ថភាព របស់ក្រុមហាម៉ាស និង ធាតុភេរវកម្មដទៃទៀត និងកិច្ចប្រឹងប្រែងការទូត ដែលកំពុងបន្តដោយរដ្ឋាភិបាល ក្នុងតំបន់និងសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល គឺ លោកប្រធានាធិបតី រំពឹងថានឹងមានការកាត់បន្ថយ ការកើនឡើងនៅថ្ងៃនេះ នៅលើផ្លូវឆ្ពោះទៅរកបទ ឈប់បាញ់គ្នាមួយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top