ព័ត៌មានអន្តរជាតិ

យោធាឥណ្ឌូនេស៊ី របួស៥នាក់ ដោយសារហេតុការណ៍ វាយប្រហារភេវរកម្ម

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា កងកម្លាំងយោធាឥណ្ឌូនេស៊ី យ៉ាងហោចណាស់៤នាក់ ត្រូវបានគេដឹងថាបានទទួលរងរបួស កាលពីល្ងាចថ្ងៃអង្គារ ក្រោយពេលហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយនឹងក្រុមភេវរកម្ម នៅក្នុងខេត្ត Papua។

ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ Antara មេបញ្ជាការយោធាម្នាក់ បានអះអាងបែបនេះថា វាគឺជាការពិតមែនដែលហេតុការណ៍នេះ បានកើតឡើងនិងបានធ្វើឲ្យរបួសយោធា របស់យើងចំនួន៤នាក់ ដែលកំពុងប្រចាំការ នៅក្នុងតំបន់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពួកគេត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យរួចរាល់ហើយ ។

គួរឲ្យដឹងដែរថាកាលពីព្រឹកថ្ងៃអង្គារនោះដែរ កងកម្លាំងយោធាម្នាក់របស់ឥណ្ឌូនេស៊ី ក៏ត្រូវបានគេរាយការណ៍ថា បានទទួលរងរបួសផងដែរដោយសារក្រុមផ្តាច់ខ្លួនដូចគ្នានេះផងដែរ ។

ទោះបីជាយ៉ាងណាក្តីនេះ មិនមែនជាលើកដំបូងនោះទេ ដោយសារតែ នៅក្នុងខេត្ត Papua នេះគឺជាទីតាំងដែលតែង តែមានការប៉ះទង្គិចគ្នាខ្លាំង រវាងក្រុមភេវរកម្ម និងក្រុមមន្ត្រីប៉ូលីស និងយោធាជាញឹកញាប់ ហើយចំនួននៃអ្នកស្លាប់ក៏មានច្រើន មកហើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top