ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកស្លាប់ បន្ថែមជាង៤,៥ពាន់នាក់ ខណៈអ្នកឆ្លងជំងឺកូវីដ-១៩មានលើសពី២៥លាននាក់

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុប នៅក្នុងប្រទេស់ ឥណ្ឌា មានចំនួន២៥.៤៩៦.៣៣០នាក់ ជាមួយគ្នានេះដែរ ករណីឆ្លងថ្មី មានចំនួន២៦៧.៣៣៤នាក់់ ត្រូវបានចុះក្នុងបញ្ជី នៅក្នុងរយៈពេល២៤ម៉ោង ។

ចំនួនអ្នកស្លាប់ បានកើនឡើង ដល់២៨៣.២៤៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែម ចំនួន៤.៥២៩នាក់ ចំនួនខ្ពស់បំផុត នៅក្នុងរយៈពេល២៤ម៉ោងកន្លង ទៅនេះ ដែលបានកត់ត្រា ចាប់តាំងពីព្រឹកថ្ងៃអង្គារ ។

មានអ្នកករណីធ្ងន់ធ្ងរ ចំនួន៣.២២៦.៧១៩នាក់នៅក្នុងប្រទេស ដែលករណីនេះបានថយចុះ ១២៧.០៤៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកករណីធ្ងន់ បានថយចុះក្នុងរយៈពេល២ទៅ៣ថ្ងៃ កន្លងទៅនេះ បន្ទាប់ បានបន្តកើនឡើង ចាប់តាំងពីពាក់កណ្តាល ខែមេសា ។

សរុបមានពលរដ្ឋចំនួន២១.៩៨៦.៣៦៣នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញ ពីមន្ទីរពេទ្យនៅទូទាំងប្រទេស ។

វ៉ាក់សាំងជាង១៨៥លានដូស (១៨៥.៨០៩.៣០២ដូស) បានចាក់ដល់ពលរដ្ឋ នៅទូទាំងប្រទេស ចាប់តាំងពីឥណ្ឌា ចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកាលពីថ្ងៃទី១៦ ខែមករា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top